កូរ៉េខាងត្បូងនិងអាមេរិកជំរុញការចរចារបញ្ចភាគីស្តីពីបញ្ហានុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង


កូរ៉េខាងត្បូងនិងអាមេរិកជំរុញការចរចារបញ្ចភាគីស្តីពីបញ្ហានុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង - ảnh 1
កូរ៉េខាងត្បូងនិងអាមេរិកជំរុញការចរចារបញ្ចភាគីស្តីពីបញ្ហានុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង (Image: VNA)

(VOVworld) – នាថ្ងៃទី ២៤ មករា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun
Byung Se និងសមភាគីអាមារិក លោក John Kerry បានធ្វើការចរចារតាម ទូរស័ព្ទ
ក្នុងនោះ ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការសំដៅឆ្ពោះទៅរៀបចំការចរ
ចារបញ្ចភាគីជាមួយចិនជប៉ុននិងរុស្ស៊ីស្តីពីបញ្ហានុយក្លេអ៊ែររបស់សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ តាមផែនការ រដ្ឋមន្ត្រីការបរទេស អាមេរិក
លោក  John Kerry នឹងទៅបំពេញទស្សនកិច្ចនៅចិននាថ្ងៃទី ២៧ មករា ខាងមុខ
ហើយគ្រោងស្នើរឲ្យប៉េកាំងសហការដើម្បីអនុម័តលើសេចក្តីសម្រេចចិត្តរបស់
ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ទាក់ទិនដល់ការដាក់ទណ្ឌកម្មរឹងមាំទៅលើ
ប្រទេសកូរ៉េខាជើងបន្ទាប់ពីប្រទេសនេះបានដំណើរការសាកល្បងនុយក្លេអ៊ែរ
លើកទី ៤ នាថ្ងៃទី ៦ មករា​កន្លងទៅ។ មុននោះ នាថ្ងៃទី ២២ មករា ប្រធានាធិបតី
កូរ៉េខាងត្បូង លោកស្រី  Park Geun Hye បានស្នើរឲ្យរៀបចំការចរចារបញ្ចភាគី
 (ដោយគ្មានសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ) ស្តីពីបញ្ហាគ្មាននុយក្លេ
អ៊ែរលើឧបទ្វីបកូរ៉េ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ