កូរ៉ាខាងត្បូងនិងអាមេរិកនឹងចូលរួមការធ្វើសមយុទ្ធរួម “Ssang Yong”
|
កូរ៉ាខាងត្បូងនិងអាមេរិកនឹងចូលរួមការធ្វើសមយុទ្ធរួម “Ssang Yong” (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១១ មិនា អ្នកនាំពាក្យក្រសួងការពារប្រទេសអាមេរិក
វរៈសេនីយ៍ឯក Jeff Pool បានឲ្យដឹងថា៖ ទាហានម៉ារីនចំនួន ១ ម៉ឺននាក់
របស់កូរ៉ាខាងត្បូងនិងអាមេរិកនឹងចូលរួមការធ្វើសមយុទ្ធរួម “Ssang Yong” ដោយទ្រង់ទ្រាយធំបំផុតពីមុនមកចាប់ពីថ្ងៃទី ២៧ មិនា ដល់ថ្ងៃទី ៧ មេសា
លើឧបទ្វីបកូរ៉េ។ ទាហានអ៊ូស្ត្រាលីចំនួន ១៣០ នាក់និងយន្តហោះចំបាំង
V-22 Osprey ក៏នឹងចូលរួមការធ្វើសមយុទ្ធរួមពោលខាងលើផងដែរ។ នេះគឺជាផ្នែកមួយនៃការធ្វើសមយុទ្ធ Foal Eagles ដែលកំពុងប្រព្រឹត្តទៅ
រវាងប្រទេសទាំង ២។ គោលដៅនៃ ការធ្វើសមយុទ្ធនេះគឺសំដៅបង្កើន
សមត្ថភាពសហការរវាងកំលាំងកងទ័ពជើងទឹកថ្មើរជើងរបស់អាមេរិក
និងកូរ៉េខាងត្បូងឲ្យបានខ្លាំងក្លាថែមទៀត៕