កូរ៉េខាងត្បូងនិងអាមេរិកបង្កើនការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង

កូរ៉េខាងត្បូងនិងអាមេរិកបង្កើនការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង - ảnh 1
កូរ៉េខាងត្បូងនិងអាមេរិកបង្កើនការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង (Image: VNA)


(VOVworld) – នាថ្ងៃទី ២០ មេសា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹង
ថា៖ ប្រទេសនេះនិងអាមេរិកបានឯកភាពក្សារការដាក់សម្ពាធទៅលើសាធារណៈ
 រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំដៅធ្វើឲ្យព្យុងយ៉ាងលុបចោលកម្មវិធីអាវុធ
នុយក្លេអ៊ែរ។ នាថ្ងៃដដែល លោក Cho Tae-yong និងអនុរដ្ឋមន្ត្រីការបរទេស
អាមេរិក លោក Tony Blinken បានចែករំលែកទស្សនៈថា៖ ត្រូវរក្សានិងបង្កើន
បណ្ដាវិធានការដាក់ទណ្ឌកម្មក៏ដូចជាការដាក់សម្ពាធយ៉ាងខ្លាំង ចំពោះព្យុង
យ៉ាង។ ក្រៅពីនោះ ភាំគីទាំងពីរក៏បានឯកភាពសហប្រតិបត្តិការក្នុង ការអនុវត្ត
បទដាក់ទណ្ឌកម្មរបស់ អ.ស.ប. ទៅលើកូរ៉េខាងជើងប្រកបដោយ ប្រសិទ្ធភាព។
មុននោះ នាថ្ងៃទី ១៩ មេសា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken
បានជួបចរចារជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុននៅទីក្រុង Seoul​៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ