កូរ៉េខាងត្បូងនិងអាមេរិកពិភាគ្សាអំពីការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច THAAD
|
កូរ៉េខាងត្បូងនិងអាមេរិកពិភាគ្សាអំពីការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច THAAD (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីការពារជាតិកូរ៉េខាងត្បូងនិង
អាមេរិកបានឲ្យដឹងថា៖ ភាគីទាំងពីរបានចាប់ផ្តើមពិភាក្សាជាផ្លូវការស្តីពីការ
ដាក់ ពង្រាយប្រព័ន្ធការពារកាំជ្រួចដំណាក់កាលថ្មី (THAAD) លើឧបទ្វីប
កូរ៉េបន្ទាប់ពី ព្យុងយ៉ាងប្រកាសបាញ់កាំជ្រួចចម្ងាយប្រកបដោយជោគជ័យ។
ឆ្លើយសំណួរនៅ សន្និសីទកាសែតរួមជាមួយលោក Thomas S.Vandel
មេបញ្ជាការអង្គភាពទ័ព ធំទី ៨ របស់អាមេរិកប្រចាំនៅកូរ៉េខាងត្បូង
អនុរដ្ឋម្ត្រីក្រសួងការពារជាតិប្រទេស នេះ លោក Yoo Jeh Seung បាន
ប្រកាសថា៖ ការពិភាក្សាពោលខាងលើស្ថិត ក្នុងវិធានការបង្កើនកិច្ចការ
ពារដោយខ្លួនឯងកាំជ្រួចរបស់សម្ព័ន្ធភាពកូរ៉េខាងត្បូង និងអាមេរិក។ ក្នុង
ព្រឹតិ្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៨ កុម្ភៈ កងទ័ពជើង ទឹកកូរ៉េខាង
ត្បូងបានបាញ់កាំភ្លើងសំដៅព្រមាននាវាយាមល្បាតមួយរបស់កូរ៉េ ខាង
ជើងដែលកំពុងខំប្រឹងប្រែងឆ្លងកាត់ខ្សែព្រំដែនភាគខាងជើង (NLL) លើ
សមុទ្រលឿង៕