កូរ៉េខាងត្បូងនិងអាមេរិកឯកភាពបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់នឹងមហិច្ឆិតានុយក្លេអ៊ែររបស់កូរ៉េខាងជើង
|
កូរ៉េខាងត្បូងនិងអាមេរិកឯកភាពបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់នឹងមហិច្ឆិតានុយក្លេអ៊ែររបស់កូរ៉េខាងជើង (Image: VNA) |
(VOVworld) – នាថ្ងៃទី១៦ កក្ដដា ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖
ប្រទេសនេះនិងអាមេរិកបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រឆាំង
នឹងមហិច្ឆិតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយសហការជាមួយគ្នាអនុវត្តបទ
ដាក់ ទណ្ឌកម្មរាំងមាំចំពោះព្យុងយ៉ាង។ កិច្ចព្រមព្រៀងពោលខាងលើទទួលបាន
នៅ កិច្ចប្រជុំរវាងបេសកជនពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកបញ្ហាសន្តិសុខ
និង សន្តិភាពនៅឧបទ្វីបកូរ៉េ លោក Kim Hong-Kyun និងបេសកជនពិសេស
ទទួល បន្ទុកគោលនយោបាយលើឧបទ្វីបកូរ៉េរបស់អាមេរិក លោក Sung Kim
នៅរដ្ឋ Hawaii (អាមេរិក)។ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតថា៖ ការគ្មាន
នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគឺជាគោលដៅរួមមិនត្រឹមតែរបស់ប្រទេសទាំងពីរ
ប៉ុណ្ណោះទេ ថែមទាំង របស់សហគមន៍អន្តរជាតិ ទៀតៀង។ ក្នុងពេលនោះ ថ្លែង
មតិនៅសន្និសីទជាន់ខ្ពស់នៃវេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី
១១ នៅម៉ុងហ្គូលី ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បាន
ចាត់ទុកថា៖ ការឯកភាពឧបទ្វីបកូរ៉េគឺជាភារកិច្ចចុងក្រោយដើម្បីសម្រេច
បានទស្សនៈវិស័យរបស់ ASEM ស្តីពីទ្វីបអាស៊ី-អឺរ៉ុប ឯកភាពមួយ៕