កូរ៉េខាងត្បូងនិងអូស្ត្រាលីនឹងលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានទៅកាន់ទីក្រុងកង់បេរ៉ា នៅថ្ងៃទី១២ ខែធ្នូ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការថ្នាក់រដ្ឋនៅប្រទេសអូស្ត្រាលី។ 
កូរ៉េខាងត្បូងនិងអូស្ត្រាលីនឹងលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in  (ប្រភព AFP)

ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ ត្រូវបានរំពឹងថានឹងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី រួមទាំងការធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកប ដោយស្ថិរភាព សម្រាប់វត្ថុធាតុដើមនិងធនធានរ៉ែសំខាន់ៗ។

លោក Moon Jae-in គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលបាន ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី ក្នុងរយៈពេល ១២ឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនោះ លោកក៏ជាមេដឹកនាំបរទេសដំបូងគេ ដែលត្រូវបាន ទៅបំពេញទស្សនកិច្ចនៅប្រទេសនេះ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ សូមគូសបញ្ជាក់ថា ឆ្នាំ ២០២១ គឺជាខួបលើក ៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងនិងអូស្ត្រាលី។

តាមការគ្រោងទុក លោកប្រធានាធិបតី Moon Jae-in នឹងមានជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Scott Morrison ដើម្បីធ្វើការពិភាក្សាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអព្យាក្រឹតកាបូន សេដ្ឋកិច្ចអ៊ីដ្រូសែន ឧស្សាហកម្មការពារជាតិ ឧស្សាហកម្មអាកាស និងលំហឌីជីថល។ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Moon Jae-in លើកនេះ កូរ៉េខាងត្បូងនិងអូស្ត្រាលីនឹងលើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ