កូរ៉េខាងត្បូងបានចំណាយប្រាក់ចំនួន ៣ លានដុលារអាមេរិកសំរាប់ខុទ្ទកាល័យទាក់ទងអន្តរកូរ៉េនៅទីក្រុង Keasong

(VOVWORLD) - យោងតាមកាសែត Joong Ang របស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៧ខែសីហាបណ្តាមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថាក្នុងឆ្នាំ២០១៨ ទីក្រុងសេអ៊ូលបាន ចំណាយថវិកាប្រមាណ ៣,៥ ពាន់លានវ៉ុនកូរ៉េ (Won) (ស្មើនឹង ៣,១ លាន ដុលារអាមេរិក) ពីមូលនិធិសហប្រតិបត្តិការអន្តរកូរ៉េ ដើម្បីផ្គត់ផ្គង់ជូនសំរាប់ ខុទ្ទកាល័យទាក់ទងអន្តរកូរ៉េ ដោយគ្រោងនឹងត្រូវបានបង្កើតឡើងនៅទីក្រុង Keasong នៃប្រទេសកូរ៉េខាងជើងដែលស្ថិតនៅតំបន់ជាប់ព្រំដែននៃប្រទេស ទាំងពីរនាចុងខែនេះ។
កូរ៉េខាងត្បូងបានចំណាយប្រាក់ចំនួន ៣ លានដុលារអាមេរិកសំរាប់ខុទ្ទកាល័យទាក់ទងអន្តរកូរ៉េនៅទីក្រុង Keasong - ảnh 1 ខុទ្ទកាល័យទាក់ទងអន្តរកូរ៉េ គ្រោងនឹងត្រូវបានបង្កើតឡើងនៅទីក្រុង Keasong នៃប្រទេសកូរ៉េខាងជើងដែលស្ថិតនៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរនាចុងខែនេះ

យោងតាមកាសែតនេះ នាថ្ងៃទី១៦ ខែសីហា មន្ត្រីក្រសួង បង្រួបបង្រួមជាតិកូរ៉េខាងត្បូងមួយចំនួនបានឲ្យអះអាងទៀតថាផែនការពោល ខាងលើត្រូវបានអនុម័តក្នុងសម័យប្រជុំលើកទី ២៩៦ នៃក្រុមប្រឹក្សាពន្លឿនការ ផ្លាស់ប្តូរនិងសហប្រតិបត្តិការអន្តរកូរ៉េរួចហើយ។ រីឯមន្ត្រីមួយរូបទៀតបានបង្ហើប ថាកិច្ចការទាក់ទងអន្តរកូរ៉េនឹងរួមមានការជួយឧបត្ថម្ភកិច្ចពិគ្រោះយោបល់និងទាក់ទងរវាងមជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរអំពីកិច្ចសហប្រតិបត្តិការលើវិស័យរុក្ខកម្ម បណ្តាគម្រោង ការណ៍សេដ្ឋកិច្ចថ្មីព្រមទាំងសកម្មភាពសិក្សាស្រាជ្រាវ រួមអំពីខ្សែផ្លូវដែកនិងផ្លូវគោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ