កូរ៉េខាងត្បូងបានចាប់ផ្តើមដំណើរការដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរឲ្យ ទុកចិត្ត
(VOVWORLD) -ប្រទេសជប៉ុនធ្លាប់ស្ថិត ក្នុង "បញ្ជីស" នៃបណ្តាប្រទេសជាដៃគូ ទទួលបានការអនុគ្រោះអំពីបែបបទនាំចេញ ដែលរួមមានប្រទេសហត្ថលេខីដែលចូលរួមកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងទំនិញនាំចេញជួរមុខ លើពិភពលោក ចំនួន ៤ ។
កំពង់ផែទំនិញប៊ូសានប្រទេសកូរ៉េខាងត្បូង (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១៤ ខែសីហា ក្រសួងឧស្សាហកម្មពាណិជ្ជកម្មនិងធនធានធម្មជាតិកូរ៉េខាងត្បូងបានចាប់ផ្តើមដំណើរការដកប្រទេសជប៉ុនចេញពីបញ្ជីដៃគូ ពាណិជ្ជកម្មជឿគួរឲ្យទុកចិត្ត។ នេះគឺជាទង្វើតបតវិញចំពោះទីក្រុងតូក្យូ ក្នុងបរិបទ ដែលការខ្វែងគំនិតពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះបានកើនឡើង។
មុននេះ កាលពីថ្ងៃទី១២ ខែសីហាក្រសួងឧស្សាហកម្មពាណិជ្ជកម្មនិងធនធានធម្មជាតិកូរ៉េខាងត្បូងបានប្រកាស“ពង្រាងសេចក្ដីធ្វើវិសោធនកម្មលើការនាំចូលនិងនាំចេញសម្ភារៈយុទ្សាស្រ្ត” ដោយកែសម្រួល ប្រព័ន្ធបែងចែកដៃគូពាណិជ្ជកម្មនៃប្រទេសខ្លួន។ ប្រទេសជប៉ុនធ្លាប់ស្ថិត ក្នុង "បញ្ជីស" នៃបណ្តាប្រទេសជាដៃគូ ទទួលបានការអនុគ្រោះអំពីបែបបទនាំចេញ ដែលរួមមានប្រទេសហត្ថលេខីដែលចូលរួមកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងទំនិញនាំចេញជួរមុខ លើពិភពលោក ចំនួន ៤ ។ ប៉ុន្តែពង្រាងសេចក្ដីធ្វើវិសោធនកម្មនេះរបស់កូរ៉េខាងត្បូងបានរៀបជប៉ុនទៅក្នុងក្រុមថ្មី ពោលគឺក្រុមដែលមានរបបត្រួតពិនិត្យការនាំចេញ ដែលរំលោភបំពានលើស្ដង់ដារអន្តរជាតិផងដែរ៕