កូរ៉េខាងត្បូងបន្តទទួលស្គាល់ករណីស្លាប់ដោយមេរោគ MERS
|
កូរ៉េខាងត្បូងបន្តទទួលស្គាល់ករណីស្លាប់ដោយមេរោគ MERS (Image: VNA) |
(VOVworld) – កូរ៉េខាងត្បូងបានទទួលស្គាល់ករណីដែលត្រូវស្លាប់ដោយមេរោគ គ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS) ចំនួន ២ នាក់និងអ្នកជំងឺឆ្លងថ្មីចំនួន ៣ នាក់ទៀត ដែលនាំឲ្យអ្នកត្រូវស្លាប់ដោយមេរោគនេះឡើងដល់ ២៧ នាក់និងអ្នកឆ្លង MERS
ឡើងដល់ ១៧២ នាក់។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ៩០% នៃករណីត្រូវស្លាប់ដោយ MERS គឺជនចាស់ជរា និងអ្នកជំងឺ។ ករណីឆ្លងថ្មីសុទ្ធតែ
ជាអ្នកបានទាក់ទងជាមួយបណ្ដាអ្នកជំងឺឆ្លង MERS មុននេះ។ នាបច្ចប្បន្ន គ្មាន
ករណីឆ្លងមេរោគ MERS ក្នុងសហគមន៍ទេ៕