កូរ៉េខាងត្បូងបន្តនាំមុខក្នុងការបណ្ដាក់ទុន FDI ចូលវៀតណាម

កូរ៉េខាងត្បូងបន្តនាំមុខក្នុងការបណ្ដាក់ទុន FDI ចូលវៀតណាម - ảnh 1
មជ្ឈមណ្ឌលពាណិជ្ជកម្ម Lotte របស់កូរ៉េខាងត្បូងនៅវៀតណាម

(VOVworld) - អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង
សេអ៊ូល​ នាថ្ងៃទី២២ មករា បានស្រង់របាយការណ៍របស់ស្ថាប័នពន្លឿនពាណិជ្ជកម្ម
កូរ៉េខាងត្បូង (KOTRA) ឲ្យដឹងថា កូរ៉េខាងត្បូងបន្តជាវិនិយោគិនដែល បណ្ដាក់ទុន
ផ្ទាល់បរទេស (FDI) ធំបំផុតចូលវៀតណាម ដោយតំលៃទុនសរុបគិតដល់ដំណាច់
ឆ្នាំ២០១៥ទទួលបាន៤៤,៩ពាន់លានដុល្លាអាមេរិក។តាមរបាយការណ៍អំពីនិន្នាការ
វិនិយោគទុន FDI  ចូលវៀតណាមចាប់តាំងពីឆ្នាំ១៩៨៨មកដែល បានអនុវត្តដោយ
ការិយាល័យ KOTRA ប្រចាំនៅទីក្រុងហាណូយថា តំលៃទុនវិនិ យោគរបស់កូរ៉េ
ខាងត្បូងចូលវៀតណាមក្នុងដំណាក់កាលនេះឈរលំដាប់ថ្នាក់ទី១ ដោយស្រូប
យកជាង១៦%ក្នុងតំលៃទុន FDI សរុបចំនួន២៧៩ពាន់លានដុល្លា អាមេរិកចូល
វៀតណាម។ឆ្នាំ២០១៥ក៏ជាឆ្នាំទី២ជាបន្តបន្ទាប់ដែលកូរ៉េខាងត្បូងឈរលំដាប់ថ្នាក់
ទី១ក្នុងចំណោមវិនិយោគិនបរទេសនៅវៀតណាម។វៀតណាមជាទីផ្សារវិនិយោគ
ធំទី៤របស់កូរ៉េខាងត្បូង និងក៏ជាទីផ្សារនាំចេញធំទី៣របស់ ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ