កូរ៉េខាងត្បូង៖បន្តស្វែងរកសពអ្នកដំណើរក្នុងការលិចនាវា
|
កូរ៉េខាងត្បូងបន្តស្វែងរកសពអ្នកដំណើរក្នុងការលិចនាវា(រូបថតVNA) |
(VOV)_៥ថ្ងៃ តាំងពីពេលនាវាដឹកជញ្ជូនអ្នកដំណើរចំនួន ៤៧៦ ត្រូវលិចនៅតំបន់សមុទ្រ នៅភាគខាងត្បូង កូរ៉េខាងត្បូង បំណងប្រាថ្នាអំពីការរកឃើញមនុស្សត្រូវបាត់ខ្លួន ត្រូវបានថយចុះជាបណ្ដើរៗ។ កងកម្លាំងជួយសង្គ្រោះ បានរកឃើញសាកសពចំនួន៤៩ ក្នុងការលិចនាវានេះហើយ និងអ្នកដំណើរចំនួន២៥៣នាក់ទៀតនៅបាត់ខ្លួន។
បណ្ដាមន្ត្រីបានអោយដឹងថា៖ បណ្ដាអ្នកមុជទឹកយកបានសាកសពចំនួន១៦ទៀតចេញពីនាវា នាយប់ថ្ងៃទី ១៩ មេសា។ នាបច្ចុប្ប បានមានអ្នកមុជទឹកចំនួន៥០០នាក់ រួមជាមួយនាវាជួយសង្គ្រោះចំនួន ២០៤គ្រឿង និង ឧទ្ធមាគចក្រចមនួន៣៤គ្រឿង កំពុងខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន។
នាថ្ងៃទី ១៩ មេសា កាពីទែននាវា និងសមាជិកនាវិក២នាក់ទៀត ត្រូវបានចាប់ខ្លួន ពីភាពល្វើយ និងរំលោភទៅលើច្បាប់នាវាចរណ៍។
ទាក់ទិនដល់ឧបវហេតុនេះ នាថ្ងៃទី១៩ មេសា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាត្បូង បានទទួលស្គាល់ជនវៀតណាមមួយនាក់ បានស្ថិតនៅក្នុងចំណោមបណ្ដាអ្នកបាត់ខ្លួន ក្នុងការលិចនាវានេះ បន្ទាប់ពីក្មួយស្រី Kwon Ji Yeon អាយុ៥ឆ្នាំ ត្រូវបានជួយសង្គ្រោះ។ Kwon Ji Yeon ជាកូនមួយនាក់ ក្នុងគ្រួសារពហុវប្បធម៏វៀតណាម-កូរ៉េខាងត្បូង និងអ្នកម្ដាយជាជនវៀតណាម ដោយមានឈ្មោះ Pham Ngoc Thanh ស្រុកកំណើតនៅខេត្ត Ca Mau ( ភាគខាងត្បូងវៀតណាម)។ នាបច្ចុប្បន្ន ស្ថានកុងស៊ុលវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានទៅជួបប្រាស្រ័យនិងជួយឧបត្ថម្ភគ្រួសារបងស្រី Phan Thi Ngoc Thanh ។ទន្ទឹមនឹងនោះ បានរួមសហការជាមួយក្រសួងការបរទេស ក្រសួងគ្រួសារនិងសមភាពភេទ ស្ថាប័នប៉ូលីសសមុទ្រកូរ៉េ ដើម្បីបន្តដោះស្រាយបញ្ហានេះដេរ៕