កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់បង្ហោះ​មីស៊ីល​បាលីស្ទីក​ចំនួន ៨ គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រនៅ​​ខាង​កើត

(VOVWORLD) - អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា នាព្រឹកថ្ងៃទី៥ ខែមិថុនា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីចំនួន៨គ្រាប់ ចូលទៅក្នុងតំបន់សមុទ្រនៅខាងកើត។ 
កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់បង្ហោះ​មីស៊ីល​បាលីស្ទីក​ចំនួន ៨ គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រនៅ​​ខាង​កើត - ảnh 1រូបថត៖ AFP/TTXVN

ការបាញ់បង្ហោះរបស់កូរ៉េខាងជើងបានធ្វើឡើងចាប់ពីវេលាម៉ោង ៩៖០៨នាទី ដល់ម៉ោង ៩៖៤៣នាទី (ម៉ោងក្នុងស្រុក)ពីទីតាំងនៅជុំវិញតំបន់ Sunan ទីក្រុងព្យុងយ៉ាង។ នេះជាការបាញ់បង្ហោះលើកទី ១៨ របស់ទីក្រុងព្យុងយ៉ាងចាប់តាំងពីដើមឆ្នាំ២០២២នេះ។

យោងតាម JCS កងទ័ពកូរ៉េខាងត្បូង "កំពុងពង្រឹងការត្រួតពិនិត្យសកម្មភាពរបស់កូរ៉េខាងជើង និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាសភាពត្រៀមខ្លួន"។ ការបាញ់មីស៊ីលនេះបានប្រព្រឹត្តិទៅមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិកបានបញ្ចប់សមយុទ្ធយោធារួមគ្នានៅជិតឧបទ្វីបកូរ៉េ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ