កូរ៉េខាងត្បូងបានសន្យាធ្វើសកម្មភាពយ៉ាងឆាប់រហ័សជាងដើម្បីតភ្ជាប់ការសន្ទនាជាមួយកូរ៉េខាងជើង

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Lee In-Young នៅថ្ងៃទី ២៧ មិថុនា បានសន្យាថា នឹងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីតភ្ជាប់ការសន្ទនាជាមួយកូរ៉េខាងជើង។
កូរ៉េខាងត្បូងបានសន្យាធ្វើសកម្មភាពយ៉ាងឆាប់រហ័សជាងដើម្បីតភ្ជាប់ការសន្ទនាជាមួយកូរ៉េខាងជើង - ảnh 1រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Lee In-Young (រូបថត៖ TTXVN)

ទន្ទឹមនឹងនេះ ក៏បានអំពាវនាវឲ្យទីក្រុងព្យុងយាំង ឆ្លើយតប ចំពោះសំណើរចរចានេះប្រកបដោយភាពបត់បែនផងដែរ។ សេចក្តីជូនដំណឹងខាងលើនេះ ត្រូវបានលោក Lee In-Young នាំចេញក្នុងព្រឹត្តិការណ៍មួយដែលបង្ហាញពីការបញ្ចប់ នៃយុទ្ធនាការ “ធម្មយាត្រាដើម្បីបង្រួបបង្រួម” ដែលរៀបចំឡើងដោយក្រសួងនេះ ក្នុងនោះ មនុស្សរាប់សិបនាក់បានធម្មយាត្រាអស់រយៈពេល ១៣ ថ្ងៃនៅតាមព្រំដែនអន្តរកូរ៉េ ក្នុងក្តីសង្ឃឹមនៃការបង្រួបបង្រួមកូរ៉េទាំងពីរ។

ក្នុងរយៈពេលថ្មីៗនេះ កូរ៉េខាងត្បូងនិងអាមេរិកបានបញ្ជូនសញ្ញាមួយចំនួន ដែលចង់តភ្ជាប់ការសន្ទនាជាមួយកូរ៉េខាងជើង ក្នុងនោះមានទាំងសំណើររបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីត្រៀមខ្លួន ជួបជាមួយទីក្រុងព្យុងយ៉ាង “នៅគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌភ្ជាប់តាមឡើយ”។ ប៉ុន្តែ នៅថ្ងៃទី ២៣ ខែមិថុនា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានចេញសេចក្តីជូនដំណឹងមួយដោយបដិសេធសំណើរបស់អាមេរិកដើម្បីបន្តកិច្ចចរចា ហើយបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងមិនបានពិចារណាពីលទ្ធភាពនៃការទាក់ទងទីក្រុងវ៉ាស៊ីនតោនទេ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ