កូរ៉េខាងត្បូងបានសំរេចបង្កើនមូលនិធិ ODA ទ្វេដង សម្រាប់បណ្តាប្រទេសអាស៊ាន

(VOVWORLD) - ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) កាលពីថ្ងៃទី ១៧ ខែឧសភា បានឲ្យដឹងថានឹងបង្កើនមូលនិធិជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ប្រទេសជាសមាជិកចំនួន ៦ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឡើងទៅទ្វេដង នាឆ្នាំ ២០២៣។
កូរ៉េខាងត្បូងបានសំរេចបង្កើនមូលនិធិ ODA ទ្វេដង សម្រាប់បណ្តាប្រទេសអាស៊ាន - ảnh 1 កូរ៉េខាងត្បូងបានសំរេចបង្កើនមូលនិធិ ODA ទ្វេដង សម្រាប់បណ្តាប្រទេសអាស៊ាន

ជាក់ស្តែង KOICA គ្រោងនឹងបង្កើនមូលនិធិ ODA សម្រាប់ប្រទេសឡាវ      មីយ៉ាន់ម៉ា វៀតណាម កម្ពុជា ឥណ្ឌូណេស៊ី និងហ្វីលីពីនដោយមានទឹកប្រាក់ចាប់ពី ៨៧ ពាន់លានវ៉ុននាឆ្នាំនេះ ឡើងដល់ ១៨០,៤ ពាន់លានវ៉ុន (ស្មើនឹង ១៥១ លានដុល្លារអាមេរិក) នៅឆ្នាំ ២០២៣ ខាងមុខ ដោយផ្តោតលើវិស័យជួយឧបត្ថម្ភការអប់រំ ការអភិវឌ្ឍជនបទនិងទីក្រុង ក៏ដូចជាវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងវិស័យដឹកជញ្ជូនផងដែរ។ សេចក្តីប្រកាសរបស់ KOICA ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលទីក្រុងសេអ៊ូលកំពុងបង្កើនទំនាក់ទំនង ជាមួយបណ្តាប្រទេសអាស៊ាន ដោយអនុលោមតាម"គោលនយោបាយឆ្ពោះទិសខាងត្បូងថ្មី"។ គួរបញ្ជាក់ថា KOICA នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅជួយទ្រទ្រង់ដល់បណ្តាប្រទេសអាស៊ានសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ