កូរ៉េខាងត្បូងប្រកាសថានឹងដោះស្រាយយ៉ាងរឹងមាំនូវអំពើបង្ករឿងហេតុទាំងឡាយរបស់កូរ៉េខាងជើង

(VOVworld) - ក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី១៨ មិនា បានចេញសេចក្ដី
ថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដែលកូរ៉េខាងជើងបាញ់បង្ហោះកាំ
ជ្រួចមីស៊ីលនាព្រឹកថ្ងៃដដែល។ក្នុងសេចក្ដីថ្លែងការណ៍នេះ ក្រសួងពោលខាងលើ
បានអះអាងថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងគឺជាអំពើបង្ករឿង
ហេតុដ៏ធ្ងន់ធ្ងរដោយគំរាមកំហែងសន្តិភាពនៅឧបទ្វីបកូរ៉េក៏ដូចជាពិភពលោក
ហើយមិនអើពើដល់សេចក្ដីសំរេចចិត្តដាក់ទ័ណ្ឌកម្មថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខ
អ.ស.បតម្រង់ទៅលើព្យុងយ៉ាងទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរកាលពីខែ
មករានិងការបាញ់កាំជ្រួចមីស៊ីលរយៈចម្ងាយកាលពីខែកុម្ភៈកន្លងទៅ។សេចក្ដី
ប្រកាសពោលខាងលើបានលើកច្បាស់ថា សេអ៊ូលនឹងមានដំណោះស្រាយដ៏រឹង
មាំចំពោះ អំពើបង្ករឿងហេតុណាក៏ដោយរបស់ព្យុងយ៉ាង ព្រមទាំងរក្សាស្ថានការ
ណ៍ត្រៀម ជាស្រេចការពារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ