កូរ៉េខាងត្បូងប្រកាសបញ្ជីឈ្មោះមន្ទីពេទ្យទាក់ទិនដល់អាសន្នរោគ MERS

កូរ៉េខាងត្បូងប្រកាសបញ្ជីឈ្មោះមន្ទីពេទ្យទាក់ទិនដល់អាសន្នរោគ MERS  - ảnh 1
កូរ៉េខាងត្បូងប្រកាសបញ្ជីឈ្មោះមន្ទីពេទ្យទាក់ទិនដល់អាសន្នរោគ MERS (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ មិថុនា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសបញ្ជីឈ្មោះ
មន្ទីពេទ្យចំនួន ២៤ ដែលទាក់ទិនដល់អាសន្នរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS)
ក្នុងកាលៈទេសៈ អាសន្នរោគនេះកំពុងមានបំរ៉ែបំរួលយ៉ាងធ្ងន់ធ្ងរនៅប្រទេសនេះ។ ថ្លែងមតិនៅសន្និសីទកាសែតមួយ ឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Choi
Kyung-hwan បានឲ្យដឹងថា៖ ការប្រកាសបញ្ជីឈ្មោះមន្ទីពេទ្យពោលខាងលើគឺដើម្បី
ផលប្រយោជន៍របស់ប្រជាជនសំដៅធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ នាថ្ងៃដ៏
ដែល មនុស្សចំនួន ១៤ នាក់ទៀតបានឆ្លងមេរោគ MERS ក្នុងនោះ អ្នកជំងឺម្នាក់ត្រូវ
ស្លាប់ដែលនាំករណីឆ្លងមេរោគគ្រោះថ្នាក់នេះនៅកូរ៉េខាងត្បូងកើនឡើងដល់ ៦៤
នាក់ និងអ្នកជំងឺត្រូវស្លាប់ដោយមេរោគនេះឡើង ដល់ ៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ