|
កូរ៉េខាងត្បូងប្រកាសរំដោះខ្លួនទាំងស្រុងពីអាសន្តរោគ MERS (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ កក្កដា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang
Kyo-ahn បានប្រកាសថា៖ អាសន្នរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS)
ត្រូវបានកំចាត់ចោលទាំងស្រុងនៅប្រទេសនេះ។ លោកបានសង្កត់ធ្ងន់ថា៖
អ្នកសង្ស័យឆ្លងមេរោគ MERS ទាំងឡាយមិនបានត្រូវដាក់ដោយឡែកទៀត
ឡើយនិងគ្មានករណីឆ្លងជំងឺថ្មីណាមួយទេ។ មន្ទីពេទ្យចំនួន ១៥ ដែលបាន
ចូលរួមយុទ្ធនាការបង្ការប្រឆាំង MERS បានចាប់ផ្តើមសកម្មភាពធម្មតាឡើងវិញ៕