|
ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូងលោក Hwang Kyo-ahn (រូបថត៖Yonhap/TTXVN) |
(VOVworld) - ប៉ុន្មានម៉ោងក្រោយពីក្លាយទៅជាប្រធានាធិបតីស្ដីទីរបស់កូរ៉េ
ខាងត្បូង ក្រោយពីការបោះឆ្នោតផ្តន្ទាទោសប្រធានាធិបតីលោកស្រី Park Geun-hye
នៅរដ្ឋសភាកាលពីថ្ងៃទី៩ ធ្នូ នោះ លោក Hwang Kyo-ahn បានអញ្ជើញថ្លែងបទ
សន្ទរកថា ក្នុងនោះសន្យាលើការខំប្រឹងប្រែងប្រតិបត្តិកិច្ចការរបស់រដ្ឋប្រកបដោយ
ស្ថិរភាព បើទោះបីជាស្ថានភាពមានការលំបាកយ៉ាងណាក៏ដោយ។នាថ្ងៃដដែលនៅ
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ លោក Hwang បានសង្កត់ធ្ងន់ថា មិនទុកឲ្យ
កើតមានឡើងការខ្វះចន្លោះណាក្នុងសន្តិសុខជាតិក៏ដូចជាភាពចាំបាច់នៃការតបត
វិញប្រសិនបើស.ប.បកូរ៉េអនុវត្តន៍អំពើបង្ករឿងហេតុណាក៏ដោយ។
ក្នុងពេលនោះ បណ្ដាគណៈបក្សប្រឆាំងនៅកូរ៉េខាងត្បូងបានឡើងសម្លេង
ស្វាគមន៍ការដែលរដ្ឋសភាប្រទេសនេះអនុម័តលើសំណើរផ្ទន្ទាទោសប្រធានាធិបតី
លោកស្រី Park Geun-hye ហើយអំពាវនាវឲ្យតុលាការរដ្ឋធម្មនុញ្ញធ្វើការពិចារណា
លើសំណើរនេះយ៉ាងឆាប់ៗ៕