កូរ៉េខាងត្បូងបារម្ភអំពីការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាង ជើង
(VOVWORLD) -តាម សេចក្តីប្រកាសរបស់ JCS បានឲ្យដឹងថា ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងនាពេលព្រឹកថ្ងៃទី ២៤ ខែសីហា នៅខេត្ត Hamgyong ភាគខាងត្បូង។
លោក Chung Eui-yong អ្នកការទូតកូរ៉េខាងត្បូង ( រូបថតៈយ៉ុនហាប់) |
នាថ្ងៃទី ២៤ ខែសីហា ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េ ខាងត្បូង (JCS) បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះ វត្ថុមិនស្គាល់អត្តសញ្ញាណចំនួន ២ ចូលទៅក្នុងសមុទ្រភាគខាងកើតនៃប្រទេសនេះ (សមុទ្រជប៉ុន) ។ នេះជាការបាញ់មីស៊ីលលើកទី ៧ ក្នុងរយៈពេល ១ ខែរបស់កូរ៉េខាងជើង។ តាម សេចក្តីប្រកាសរបស់ JCS បានឲ្យដឹងថា ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងនាពេលព្រឹកថ្ងៃទី ២៤ ខែសីហា នៅខេត្ត Hamgyong ភាគខាងត្បូង។
ក្រុមមន្ត្រីជួរមុខរបស់កូរ៉េខាងត្បូងបានសម្ដែងការព្រួយបារម្ភចំពោះការបន្តបាញ់បង្ហោះវត្ថុ មិនស្គាល់អត្តសញ្ញាណរបស់កូរ៉េខាងជើង។ នៅក្នុងកិច្ចប្រជុំជាបន្ទាន់របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) នាព្រឹកថ្ងៃទី ២៤ ខែសីហានោះ ក្រុមមន្ត្រីបានដាស់តឿនឲ្យកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពបង្កភាពតានតឹងផ្នែកយោធាដូច្នេះនៅលើឧបទ្វីបកូរ៉េ។ មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងក៏បានយល់ព្រមបង្កើនកិច្ចប្រឹងប្រែងខាងការទូតរួមជាមួយសហគម ន៍អន្តរជាតិដើម្បីនាំកូរ៉េខាងជើងវិលត្រឡប់មកតុចរចាវិញ ឲ្យបានឆាប់ៗ ដើម្បីទទួលឲ្យបានគោលដៅលុបបំបាត់នុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទាំងស្រុង តាមការឯកភាពគ្នារវាងថ្នាក់ដឹកនាំអាមេរិក និងប្រទេសកូរ៉េទាំងពីរផងដែរ៕