កូរ៉េខាងត្បូងពង្រីក FTA ជាមួយបណ្ដាខឿនសេដ្ឋកិច្ចលេចចេញថ្មីនៅអាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន
(VOVWORLD) - នៅថ្ងៃទី ១៤ ខែកញ្ញា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល កូរ៉េខាងត្បូងបានប្រកាសផែនការដំណើរការ ឬចាប់ផ្ដើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយដៃគូពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីនក្នុងឆ្នាំនេះ។
កុងតឺន័រនៅកំពង់ផែរបស់កូរ៉េខាងត្បូង (រូបថត៖ យ៉ុនហាប់)
|
អាស្រ័យហេតុនេះ កូរ៉េខាងត្បូងគ្រោងនឹងចុះហត្ថលេខាជាផ្លូវការលើ FTA ជាមួយកម្ពុជានៅខែតុលាខាងមុខ។ FTA នេះត្រូវបានគេចាត់ទុកថានឹងជួយបណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូងធ្វើពិពិធកម្មខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ ក្រៅពីនេះ កូរ៉េខាងត្បូងកំពុងរង់ចាំរដ្ឋសភាឥណ្ឌូណេស៊ីធ្វើការអនុម័តលើ FTA រវាងប្រទេសទាំងពីរ ក្រោយពីទីក្រុងសេអ៊ូលបានសម្រេចរួចរាល់នីតិវិធីក្នុងប្រទេសរបស់ខ្លួនកាលពីខែមិថុនាកន្លងទៅ។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងក៏បានបង្ហាញក្តីសង្ឃឹមថា បណ្ដាការចរចាដែលកំពុងប្រព្រឹត្តិទៅជាមួយហ្វីលីពីននឹងនាំមកនូវលទ្ធផលជាវិជ្ជមាន។
ក្រៅពីកិច្ចព្រមព្រៀង FTA ទ្វេភាគីនោះ កូរ៉េខាងត្បូងក៏កំពុងរង់ចាំកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាមួយបណ្ដាដៃគូអាស៊ី ដែលគ្រោងនឹងត្រូវបានផ្ដល់សច្ចាប័ននាខែតុលាខាងមុខ មុនពេលចូលជាធរមាននាខែមករាឆ្នាំ ២០២២ ។ កូរ៉េខាងត្បូងក៏កំពុងដំណើរការចរចាជាមួយសម្ព័ន្ធភាពប៉ាស៊ីហ្វិក (AP) នៅអាមេរិកឡាទីន (រួមមានប្រទេសចំនួន ៤ គឺ ឈីលី កូឡុំប៊ី ប៉េរូ និងម៉ិកស៊ិក) ។ លើសពីនេះទៅទៀតកូរ៉េខាងត្បូងក៏កំពុងចរចាជាមួយ MERCOSUR ដែលរួមមាន ប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយផងដែរ៕