កូរ៉េខាងត្បូងពិចារណាបទដាក់ទណ្ឌកម្មដោយឡែកទៅលើកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ៣ វិច្ឆិកា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះបានពិចារណាបណ្ដាបទដាក់ទណ្ឌកម្មដោយឡែករបស់ Seoul ទៅលើ ប្រទេសកូរ៉េខាងជើង។ 
 
កូរ៉េខាងត្បូងពិចារណាបទដាក់ទណ្ឌកម្មដោយឡែកទៅលើកូរ៉េខាងជើង - ảnh 1 កូរ៉េខាងត្បូងពិចារណាបទដាក់ទណ្ឌកម្មដោយឡែកទៅលើកូរ៉េខាងជើង

(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះបានពិចារណាបណ្ដាបទដាក់ទណ្ឌកម្មដោយឡែករបស់ Seoul ទៅលើ ប្រទេសកូរ៉េខាងជើង។ តាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សេចក្តីប្រកាសរបស់វិមានប្រធានាធិបតីបានឲ្យដឹងថា៖ កិច្ចប្រជុំប្រចាំសប្តាហ៍នៃក្រុមប្រឹក្សារសន្តិសុខជាតិ (NSC) សមាជិកក្រុមប្រឹក្សានានាបានពិភាក្សាអំពីបទដាក់ទណ្ឌកម្មដោយឯកតោភាគីដែលរដ្ឋាភិបាលកូរ៉េខាងត្បូងអាចអនុវត្តដោយឈរលើមូលដ្ឋានពិភាក្សាជាមួយប្រទេសដទៃ។ អង្គសន្និសីទនានាក៏បានផ្តោតទៅលើរបៀបអនុវត្តបទដាក់ទណ្ឌកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាពតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ