កូរ៉េខាងត្បូងព្រមានថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងសាកល្បងនុយក្លេអ៊ែរនាពេលខាងមុខ

កូរ៉េខាងត្បូងព្រមានថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងសាកល្បងនុយក្លេអ៊ែរនាពេលខាងមុខ - ảnh 1
កូរ៉េខាងត្បូងព្រមានថាព្យុងយ៉ាងនឹងសាកល្បងនុយក្លេអ៊ែរនាពេលខាងមុខ
(រូបថតៈ AP)

(VOVworld)-នាថ្ងៃទី៨ឧសភា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Kim Kwan-jin
បានព្រមានថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជិតនឹងដំណើការ ការ
សាកល្បងនុយក្លេអ៊ែរ១ ព្រមទាំងឲ្យដឹងថែមទៀតថា បណ្តាជំហានត្រៀម រៀបចំឲ្យ
ការសាកល្បងនុយក្លេអ៊ែរលើកទី៤របស់ព្យុងយ៉ាងកំពុងស្ថិតក្នុងដំណាក់ កាលចុង
ក្រោយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាន លោក Kim Kwan-Jin អះអាងថា ព្យុងយ៉ាងអាចនឹងដំណើការ ការសាកល្បងនុយក្លេអ៊ែរនេះ មិនថាពេលណាមួយ
ឡើយ។ សេចក្តីពោលខាងលើ ត្រូវបាននាំចេញក្នុងកាលៈទេសៈដែលកំពុងមានការ
ព្រួយបារម្ភជាច្រើនថា ព្យុងយ៉ាងប្រហែលជា កំពុងឡើងផែនការអនុវត្តន៍ការសាក
ល្បងនុយក្លេអ៊ែរលើកទី៤។ មុននោះ ព្យុងយ៉ាងបានអនុវត្តការសាកល្បងនុយក្លេអ៊ែរ
ចំនួនបីលើកក្នុងឆាំ២០០៦ឆ្នាំ២០០៩និងឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ