|
មេដឹកនាំ Kim Jong-un តាមដានការសាកល្បងកាំជ្រួចមីស៊ីលមួយរបស់ប្រទេសនេះ
(រូបថត៖Yonhap/TTXVN) |
(VOVworld) - នាថ្ងៃទី២៨ មករា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក
Kim Min-seok បានឲ្យដឹងថា ស.ប.បកូរ៉េអាចដំណើរការសាកល្បងបាញ់កាំជ្រួច
មីស៊ីលឆ្លងទ្វីបដោយមិនជូនដំណឹងជាមុន ប៉ុន្តែរហូតដល់ពេលនេះ ព្យុងយ៉ាងមិន
ទាន់ ប្រកាសអំពីតំបន់ហាមឃាត់នាវានៅសមុទ្រដើម្បីត្រៀមរៀបចំឲ្យការបាញ់
កាំជ្រួច នេះនៅឡើយ។លោក Kim Min-seok ក៏បានដាសតឿនស.ប.បកូរ៉េមិន
ដំណើរការសកម្ម ភាពដូច្នេះ។លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអនុវត្តន៍ការបាញ់
កាំជ្រួចមីស៊ីល ព្យុងយ៉ាងនឹងរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តនានារបស់
ក្រុមប្រឹក្សាសន្តិ សុខអ.ស.ប ហើយបង្ខំឲ្យកូរ៉េខាងត្បូងសហការជាមួយអាមេរិក
ដើម្បីមានវិធាន ការឆ្លើយតបតរួម។
សេចក្ដីប្រកាសរបស់លោក Kim Min-seok ត្រូវបានបញ្ចេញមួយថ្ងៃក្រោយពីពេល
ទីភ្នាក់ងារសារព័ត៌មាន Kyodo ស្រង់ប្រភពព័ត៌មាននៃរដ្ឋាភិបាលជប៉ុនឲ្យដឹងថា
ស.ប.បកូរ៉េអាចកំពុងត្រៀមរៀបចំបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបពីតបន់ប៉ែកពាយ័ព្យ
ប្រទេសនេះ។ប្រភពព័ត៌មានបានស្រង់ការវិភាគនូវរូបថតពីផ្កាយរណបដែលត្រូវ
បានអនុវត្តន៍ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ហើយព្រមានថាការបាញ់កាំជ្រួចនេះ អាច
ប្រព្រឹត្តទៅយ៉ាងឆាប់បំផុតក្នុងរយៈពេល១សប្ដាហ៍៕