|
ករណីធ្វើបាតុកម្មសំណូមពរឲ្យប្រធានាធិបតីលាលែងពីតំណែងនៅក្រុងសេអ៊ូល
កាលពីថ្ងៃទី១៩ វិច្ឆិកា (រូបថត៖EPA/ TTXVN) |
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា រដ្ឋអាជ្ញារដ្ឋកូរ៉េខាងត្បូងបានសំណូមពរឲ្យ
ប្រធានាធិបតីលោកស្រី Park Geun-hye ឆ្លើយការសាកសួរនាថ្ងៃទី២៩ វិច្ឆិកា ខាងមុខ
ក្នុងក្របខ័ណ្ឌការស៊ើបអង្កេតលើរឿងអាស្រូវខាងនយោបាយទាក់ទិនដល់មិត្តភក្តិដ៏
ជិតស្និទ្ធិគឺលោកស្រី Choil Soon-sil។
នាបច្ចុប្បន្ន ស្ថាប័នរដ្ឋអាជ្ញាកំពុងរង់ចាំចម្លើយពីវិមានប្រធានាធិបតី។សំណើរ
ពោលខាងលើត្រូវបាននាំចេញ៣ថ្ងៃក្រោយពីស្ថាប័នរដ្ឋអាជ្ញាចាត់ទុកថា ប្រធានា
ធិបតីលោកស្រី Park Geun-hye ជាអ្នកសមគំនិតក្នុងអំពើជាច្រើនដែល គេចាត់ទុក
ថា គឺទង្វើខុសឆ្គងរបស់លោកស្រី Choi Soon-sil និងអតីតលេខាធិការប្រធានាធិបតី
ចំនួន២រូបទៀត៕