កូរ៉េខាងត្បូងរៀបចំកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលឆ្នាំ ២០២៣
(VOVWORLD) - កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលឆ្នាំ ២០២៣ បានបើកនៅថ្ងៃទី ១៧ ខែតុលា នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។
រូបភាព៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង |
មន្ត្រីសន្តិសុខជាន់ខ្ពស់និងអ្នកជំនាញប្រមាណ ៨០០នាក់ មកពី ៥៦ ប្រទេសបានចូលរួមព្រឹត្តិការណ៍នេះ។ ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីសេរីភាព សន្តិភាព និងវិបុលភាព" កិច្ចសន្ទនាបានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ១៧-១៩ ខែតុលា) រួមទាំងសម័យប្រជុំពេញអង្គសំខាន់ៗចំនួន ៣ ដែលពិភាក្សាអំពីការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះហានិភ័យដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅក្នុងឧបទ្វីបកូរ៉េ; ខិតខំប្រឹងប្រែងដើម្បីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីភាព សន្តិភាព និងវិបុលភាព; វិធីសាស្រ្តសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកក្នុងបរិយាកាសសន្តិសុខថ្មី។
លើសពីនេះ សម័យប្រជុំពិសេសចំនួន ៤ ក៏នឹងប្រព្រឹត្តិទៅដើម្បីពិភាក្សាអំពីវិធីពង្រឹងសន្តិសុខដែនសមុទ្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក យថាទស្សន៍សម្រាប់ឧស្សាហកម្មការពារជាតិសកល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ និងការចុះហត្ថលេខាលើបទឈប់បាញ់ក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ក្នុងឱកាសខួបលើកទី ៧០ នៃព្រឹត្តិការណ៍ឆ្នាំនេះ៕