កូរ៉េខាងត្បូងរៀបចំការតាំងពិព័រណ៌រូបថតស្ដីពី៖ចិនបំផ្លាញ់ភាពដើមនៅសមុទ្រខាងកើត

កូរ៉េខាងត្បូងរៀបចំការតាំងពិព័រណ៌រូបថតស្ដីពី៖ចិនបំផ្លាញ់ភាពដើមនៅសមុទ្រខាងកើត - ảnh 1
កូរ៉េខាងត្បូងរៀបចំការតាំងពិព័រណ៌រូបថតស្ដីពី៖ចិនបំផ្លាញ់ភាពដើមនៅសមុទ្រខាងកើត

(VOV)_នាថ្ងៃទី៣១ ឧសភា សមាកមបណ្ដាជនកូរ៉េខាងត្បូងស្រឡាញ់វៀត
ណាម  ( VESAMO) បានរួមសហការជាមួយមហាវិទ្យាល័យ Dongwon របស់កូរ៉េ​
ខាង​ត្បូង រៀបចំការតាំងពិព័រណ៌រូបថត នៅទីក្រុង Busan ស្ដីអំពី៖ ចិនបំផ្លាញ់​ភាព​
ដើមនៅសមុទ្រខាងកើត។ ថ្លែងមតិនៅទីនេះ ប្រធានសមាគម​VESAMO​លោក​​
 Chang Ho Ich បានលើកច្បាស់ថា៖ VESAMO អំពាវនាវអោយចិន ​ត្រូវ​បញ្ចប់​រាល់
សកម្មភាពបង្កើនភាពតានតឹង និងបំផ្លាញ់​ភាពដើមនៅសមុទ្រខាង​កើត​ដោយឯក
តោភាគី រួមដៃការពារបរិស្ថានអេកូឡូស៊ីសមុទ្រ និងជីវចម្រុះនៅ​សមុទ្រខាងកើត។

          ការតាំងពិព័រណ៌នេះមានរូបថតជាង៨០ផ្ទាំង ស្ដីពីប្រជុំកោះ Hoang Sa និង 
Truong Sa របស់វៀតណាម ក្នុងរយៈពេលមុន ក្នុង និងក្រោយ ពេលដែល​ចិនមាន
សកម្មភាពបំផ្លាញ់​ភាពដើមនៅសមុទ្រខាងកើត ក៏ដូចជាការជះ​ឥទ្ធិពល​របស់ទង្វើ
នេះចំពោះបរិស្ថានអេកូឡូស៊ីសមុទ្រ​។ ការតាំងពិព័រណ៌នេះ​នឹង​អូសបន្លាយដល់ថ្ងៃ
ទី១៥ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ