កូរ៉េខាង​ត្បូង​​រៀប​ចំ​វេទិកាសន្តិសុខអន្តរជាតិស្តីពីសន្តិភាពក្នុងតំបន់

(VOVWORLD) - នៅថ្ងៃទី ៦ ខែកញ្ញា កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល (SDD) ដែលត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចាប់ផ្តើមថ្ងៃធ្វើការដំបូងនៅទីក្រុងសេអ៊ូល ដោយផ្តោតសំខាន់ទៅលើការរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង ការគំរាមកំហែងតាមអ៊ីនធឺណែត សន្តិសុខអវកាស និងបញ្ហាប្រឈមផ្សេងៗទៀត។

SDD ថ្នាក់អនុរដ្ឋមន្ត្រី បានប្រព្រឹត្តិទៅក្នុងរយៈពេល៣ថ្ងៃ ក្រោមប្រធានបទ "របៀបដោះស្រាយបញ្ហាប្រឈមស្មុគ្រស្មាញផ្នែកសន្តិសុខ៖ ពង្រឹងសាមគ្គីភាពអន្តរជាតិ"។ សម័យប្រជុំ SDD ទល់មុខគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩មក បានប្រមូលផ្តុំមន្ត្រីការពារជាតិជាន់ខ្ពស់ និងអ្នកជំនាញមកពី ៥៤ ប្រទេស អង្គការសហប្រជាជាតិ (UN) សហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកនៃមហាសមុទ្រអាត្លង់ទិក (ណាតូ)។

វេទិកានេះរួមមានកិច្ចប្រជុំពេញអង្គសំខាន់ៗចំនួនបី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការជំរុញការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងការកសាងទំនុកចិត្តឡើងវិញ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តួនាទីរបស់យោធាក្នុងសង្គ្រាមចម្រុះ។ លើសពីនេះទៅទៀត សម័យប្រជុំពិសេសចំនួនបួនត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីប្រតិបត្តិការរក្សាសន្តិភាពអន្តរជាតិ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងបច្ចេកវិទ្យាការពារជាតិ ដើម្បីធ្វើទំនើបកម្មយោធា។ សម័យប្រជុំសំខាន់ៗនឹងត្រូវបានផ្សាយផ្ទាល់នៅលើ YouTube ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ