កូរ៉េខាងត្បូងលើកកំរិតប្រកាសអាសន្នរខ្ពស់បំផុតនៅតំបន់ព្រំដែន

កូរ៉េខាងត្បូងលើកកំរិតប្រកាសអាសន្នរខ្ពស់បំផុតនៅតំបន់ព្រំដែន - ảnh 1
ទាហានកូរ៉េខាងត្បូងតាមដានព័ត៌មានស្ដីអំពីមេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong-un នៅលើទូរទស្សន៍ (រូបថត៖smh.com.au)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap នាថ្ងៃទី៧ មករា បានស្រង់សេចក្ដីជូន
ដំណឹងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងឲ្យដឹងថា កងទ័ពប្រទេសនេះ បាន
លើកកំរិតប្រកាសអាសន្នឡើងកំរិតខ្ពស់បំផុតនៅតំបន់ព្រំដែននានា ដែលជាទី
កន្លែងដាក់អូប៉ាល័រផ្សាយសម្លេង។បំរ៉ែបំរួលនេះប្រព្រឹត្តទៅមួយថ្ងៃមុនពេលរដ្ឋា
ភិបាលកូរ៉េខាងត្បូងចាប់ផ្ដើមឡើងវិញនូវកម្មវិធីផ្សាយសម្លេងឃោសនាប្រឆាំង
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េតាមរយៈប្រព័ន្ធអូប៉ាល័រផ្សាយសម្លេង
ដែលត្រូវបានដាក់នៅតំបន់ព្រំដែនអន្តរកូរ៉េ ហើយក៏ជាមួយថ្ងៃក្រោយពីព្យុងយ៉ាង
ប្រកាសថា​ បានសាកល្បងប្រកបដោយជោគជ័យគ្រាប់បែកអ៊ីដ្រូ (គ្រាប់បែក H)។
ក្រៅពីនោះ កងទ័ពកូរ៉េខាងត្បូងនៅដាក់ពង្រាយ យន្តហោះចារកម្មគ្មានអ្នកបើក
មីស៊ីលប្រឆាំងរថក្រោះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ