កូរ៉េខាងត្បូងលើកត្រដែតតួនាទីរបស់ជប៉ុនក្នុងដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) -ការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងកូរ៉េខាងជើងជាមួយជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគឦសាន។
កូរ៉េខាងត្បូងលើកត្រដែតតួនាទីរបស់ជប៉ុនក្នុងដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ - ảnh 1កូរ៉េខាងត្បូងលើកត្រដែតតួនាទីរបស់ជប៉ុនក្នុងដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ 

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានប្រកាសថា៖ នឹងខិតខំប្រឹងប្រែងជួយឲ្យជប៉ុនកែលម្អទំនាក់ទំនងជាមួយសាធារណរដ្ឋ ប.ប.ក ដោយចាត់ទុកថា៖ នេះគឺជាកត្តាស្នូលក្នុងដំណើរការរំសាយអាវុធនុយគ្លេអ៊ែររបស់ព្យុងយ៉ាង ក៏ដូចជាជំរុញសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ កាសែត Yomiuri Shimbun របស់ជប៉ុនច្បាប់ចុះផ្សាយថ្ងៃទី ៨ ឧសភាបានដកស្រង់បទសម្ភាសន៍របស់ប្រធានាធិបតីលោក Moon Jae-in ដែលបានចាត់ទុកថា៖ ជប៉ុនអាចនឹងដើរតួនាទីយ៉ាងសំខាន់ៗចំពោះសន្តិភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េ។

ទន្ទឹមនឹងនេះ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសបទឆ្លើយសំភាសន៍ទាំងស្រុងរបស់លោក Moon Jae-in ក្នុងនោះបានអះអាងថា៖ ការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងកូរ៉េខាងជើងជាមួយជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគឦសាន។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានឲ្យដឹងថា៖តូក្យូមានបំណងចង់ឲ្យសន្និសីទជាន់ខ្ពស់រវាងជប៉ុន ចិន និងកូរ៉េខាងត្បូង ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៩ ឧសភាខាងមុខ នឹងពិភាក្សាយ៉ាងស៊ីជម្រៅអំពីការលុបចោលកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ