កូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះសារសំខាន់របស់អាស៊ានក្នុងគោលនយោបាយឆ្ពោះទៅទិសភាគត្បូងថ្មី

(VOVWORLD) - នៅកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តទៅនៅ Busan ថ្នាក់ ដឹកនាំកូរ៉េខាងត្បូងនេះបានអោយដឹងថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កូរ៉េខាង ត្បូង គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែវិច្ឆិកា នឹងជាកិច្ចប្រជុំ កំពូលពហុភាគីដ៏ធំបំផុតដែលបានរៀបចំឡើងនៅប្រទេសអាស៊ីភាគឦសាននេះក្នុងអាណត្តិរបស់លោក។ 
កូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះសារសំខាន់របស់អាស៊ានក្នុងគោលនយោបាយឆ្ពោះទៅទិសភាគត្បូងថ្មី - ảnh 1 រថភ្លើងសន្តិភាពអាស៊ាន-កូរ៉េខាងត្បូង (រូបថត៖ TTXVN)

  នាថ្ងៃទី១២ ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាន សង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចប្រជុំកំពូលទាំងពីរនាពេលខាងមុខរវាងសេអ៊ូលជាមួយប្រទេសអាស៊ីអាគ្នេយ៍នានាក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់លោករូបនេះ។ នៅកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តទៅនៅ Busan ថ្នាក់ ដឹកនាំកូរ៉េខាងត្បូងនេះបានអោយដឹងថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កូរ៉េខាង ត្បូង គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែវិច្ឆិកា នឹងជាកិច្ចប្រជុំ កំពូលពហុភាគីដ៏ធំបំផុតដែលបានរៀបចំឡើងនៅប្រទេសអាស៊ីភាគឦសាននេះក្នុងអាណត្តិរបស់លោក។ លោកបានចាត់ទុកថា នេះនឹងជាព្រឹត្តិការណ៍ការទូតដ៏ សំខាន់ដើម្បីវិបុលភាពរួមទាំងកូរ៉េខាងត្បូងនិងអាស៊ាន។

        រួមជាមួយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កូរ៉េខាងត្បូងនោះ គឺកិច្ចប្រជុំ កំពូលមេគង្គ (រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម) - កូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខ។ ប្រធានាធិបតីកូរ៉េខាងត្បូងចាត់ទុក កិច្ចប្រជុំទាំងពីរនេះជាការវាយតម្លៃនៅពាក់កណ្ដាលអាណត្តិចំពោះគោល នយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីដែលលោកបានដាក់ចេញកាលពីឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ