កូរ៉េខាងត្បូងសង្កត់ធ្ងន់លើសំណូមពរបញ្ចប់ការបំបែកបំបាក់រវាងប្រទេសកូរ៉េទាំងពីរ

(VOVWORLD) - នាថ្ងៃទី១៥ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បានលើក ស្ទួយកំលាំងចលករនាំមកនូវសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ខណៈពរលដែល អំពាវនាវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយទីក្រុងព្យូងយ៉ាង និងចាត់ទុកនេះគឺជាគន្លឹះសំរាប់សន្តិភាពនិងភាពរុងរឿងនៅតំបន់តំបន់អាស៊ី ភាគឦសាន។
កូរ៉េខាងត្បូងសង្កត់ធ្ងន់លើសំណូមពរបញ្ចប់ការបំបែកបំបាក់រវាងប្រទេសកូរ៉េទាំងពីរ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in 

ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ឧបទ្វីបកូរ៉េត្រូវបានរំដោះពីការកាន់កាប់របស់ជប៉ុន (1910-1945) ប្រធានា ធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បានអះអាងសារជាថ្មីម្តងទៀតលើកិច្ចសន្យាស្តីពីការបញ្ចប់ បំបែកបំបាក់រវាងប្រទេសកូរ៉េទាំងពីរដោយបញ្ជាក់ថាប្រទេសកូរ៉េទាំងពីរ គ្រាន់តែត្រូវបានរំដោះពិតប្រាកដខណៈពេលដែលមានការបង្កើតសន្តិភាពយ៉ាងយូរអង្វែងនិងកសាងសហគមន៍សេដ្ឋកិច្ចរួមប៉ុណ្ណោះ។ លោក Moon Jea-in ក៏អះអាង ទៀតថាប្រទេសកូរ៉េទាំងពីរ បានត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅរកសន្តិភាពតាមរយៈបញ្ចប់អំពើរអមិត្កយោងតាមកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងជំនួបកំពូលដំបូងជាមួយថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un នាថ្ងៃទី២៧ខែមេសាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ