កូរ៉េខាងត្បូងសន្យាខិតខំប្រឹងប្រែងជាមួយបារាំងកសាងសន្តិភាពដ៏ យូរ​អង្វែង​នៅ​លើ​ឧបទ្វីបកូរ៉េ

(VOVWORLD) -លោក Moon Jae-in បានអះអាងថាលោកនឹងស្នើឲ្យបារាំង ដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកសំខាន់នៃសហភាពអឺរ៉ុប (EU) គាំទ្រដំណើរការលុបចោលនុយក្លេអ៊ែរ និងសន្តិភាពដ៏យូរអង្វែងនៅលើ ឧបទ្វីបកូរ៉េ។
កូរ៉េខាងត្បូងសន្យាខិតខំប្រឹងប្រែងជាមួយបារាំងកសាងសន្តិភាពដ៏ យូរ​អង្វែង​នៅ​លើ​ឧបទ្វីបកូរ៉េ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅបារាំងនោះនាថ្ងៃទី ១៣ ខែតុលា ថ្លែងមតិទៅកាន់ប្រជាជនកូរ៉េខាងត្បូងប្រមាណ ២០០ នាក់ ដែលរស់នៅបារាំង ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយបារាំង ដើម្បីដោះស្រាយបញ្ហាធំៗនៅលើសកលលោក ព្រមទាំងសង្កត់ធ្ងន់ថាប្រទេសទាំងពីរគប្បីខិតខំប្រឹងប្រែងរួម សំដៅលុបចោលនុយក្លេអ៊ែរនៅ ស.ប.ប.ក និងបង្កើតខឿនសន្តិភាពដ៏យូរអង្វែងនៅលើ ឧបទ្វីបកូរ៉េ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក៏បានជូនដំណឹងថា នៅក្នុងជំនួបកំពូលជាមួយ ប្រធានាធិបតីបារាំងលោក Emmanuel Macron នាថ្ងៃទី ១៥ ខែតុលានោះ ថ្នាក់ដឹកនាំទាំងពីររូបនឹងពិភាក្សាយ៉ាងទូលំទូលាយអំពីបញ្ហាសំខាន់ៗ ដែលសហគមន៍អន្តរជាតិកំពុងប្រឈម ដូចជាបម្រែបម្រួលអាកាសធាតុ បរិស្ថាន ភេរវកម្មនិងសិទិ្ធមនុស្ស រួមជាមួយយុទ្ធសាស្ត្រកំណើនថ្មីដើម្បីធានាអនាគត។ លោក Moon Jae-in បានអះអាងថាលោកនឹងស្នើឲ្យបារាំង ដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកសំខាន់នៃសហភាពអឺរ៉ុប (EU) គាំទ្រដំណើរការលុបចោលនុយក្លេអ៊ែរ និងសន្តិភាពដ៏យូរអង្វែងនៅលើ ឧបទ្វីបកូរ៉េ។ លើសពីនេះទៀតលោកប្រធានាធិបតីកូរ៉េខាងត្បូងក៏បានសម្ដែងជំនឿជាក់ថា នឹងនឹងមានឧបទ្វីបកូរ៉េសន្តិភាពយ៉ាងឆាប់ៗ ព្រមទាំងសន្សាថានឹងកសាងប្រទេសកូរ៉េខាងត្បូង ដែល នាំមកនូវមោទនភាពដល់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ