កូរ៉េខាងត្បូងស្នើរឲ្យអគ្គលេខាធិការ អ.ស.ប. ជួយឧបត្ថម្ភក្នុងការចរចារជាមួយ ស.ប.ប.ក.


កូរ៉េខាងត្បូងស្នើរឲ្យអគ្គលេខាធិការ អ.ស.ប. ជួយឧបត្ថម្ភក្នុងការចរចារជាមួយ ស.ប.ប.ក. - ảnh 1
កូរ៉េខាងត្បូងស្នើរឲ្យអគ្គលេខាធិការ អ.ស.ប. ជួយឧបត្ថម្ភក្នុងការចរចារជាមួយ ស.ប.ប.ក. (Image: VNA)

(VOVworld) – នាថ្ងៃទី ២ មករា ក្នុងឱកាសចូលឆ្នាំថ្មី ២០១៥ ប្រធានាធិបតីកូរ៉េខាង
ត្បូង លោកស្រី Park Geun Hye និងអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon 
បានមានការចរចារតាមទូរស័ព្ទ ក្នុងនោះ លោកស្រី Park Geun Hye បានស្នើរឲ្យ
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon ជួយឧត្ថម្ភដោះស្រាយបញ្ហាមួយ
ចំនួន។ ក្នុងនោះ មានបញ្ហាចាប់ផ្តើមការចរចារជាមួយ ស.ប.ប.ក. ឡើងវិញ ការ
កែលំអរទំនាក់ ទំនងរវាងប្រទេសកូរ៉េទាំង ២ តាមរយៈដំណោះស្រាយបញ្ហា
នុយក្លេអ៊ែររបស់ព្យុងយ៉ាង ក៏ដូចជា ការផ្តល់ជំនួយឧបត្ថម្ភសំរាប់ប្រជាជននៅ
ស.ប.ប.ក.។ លោក Ban Ki-moon បានឲ្យដឹងថា៖ អ.ស.ប. នឹងខំប្រឹងប្រែងអស់
ពីកំលាំងកាយចិត្តសំដៅកែលំអរ ស្ថានភាពលើឧបទ្វីកូរ៉េ។ រីឯខ្លួនវិញ ក្នុងសារ
ជូនពរឆ្នាំថ្មី ២០១៥  ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong Un ក៏បាននាំចេញ
ការផ្តើមគំនិតរៀបចំសន្និសីទកំពូលជាមួយ ប្រធានាធិបតី Park Geun Hye ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ