កូរ៉េខាងត្បូងស្នើអាមេរិកខំប្រឹងប្រែងក្នុងការរំលាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

(VOVWORLD) - នាថ្ងៃទី២៥ខែសីហា កូរ៉េខាងត្បូងបានសំដែងនូវការសោកស្តាយចំពោះការដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo បានលុបចោលផែនការ បំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងនៅសប្តាហ៍ខាងមុខ។ 
កូរ៉េខាងត្បូងស្នើអាមេរិកខំប្រឹងប្រែងក្នុងការរំលាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ - ảnh 1 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung –Wha និង  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo

ក្រសួងការ បរទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តស្វែងរកវិធីដើម្បីធ្វើឲ្យកិច្ចចរចាររវាងអាមេរិកនិងកូរ៉េខាងជើងអាចរួមចំណែកសម្រេចឲ្យបានគោលដៅរួមគឺជាការរំលាយនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ និងវិធានការស្វែងរកសន្តិភាពយ៉ាងយូរអង្វែងផងដែរ។ ក្នុងថ្ងៃដដែលនេះ នៅក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung –Wha លោក PomPeo បានពន្យល់យ៉ាងជាក់ស្តែងអំពីមូលហេតុដែលបានលុបចោល ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ព្រមទាំងសង្កត់ធ្ងន់ថាភាគីទាំងពីរគប្បីធ្វើការ ពិគ្រោះយោបល់ជាមួយគ្នាយ៉ាងជិតស្និទថែមទៀតដើម្បីដាក់ចេញទិសដៅឆ្ពោះទៅអនាគត។ រីឯខ្លួនវិញលោកស្រី Kang Kyung – Wha ស្នើអាមេរិកឲ្យបន្តខិតខំប្រឹងប្រែងអនុវត្តិការរំលាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងកសាង ខឿនសន្តិភាព ប្រកបដោយចីរភាពនិងរក្សានូវសន្ទុះកិច្ចសន្ទនាផងដែរ។

នាថ្ងៃទី២៣ខែសីហា លោក PomPeo បានជូនដំណឹងថាលោកនឹងវិលត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញនៅសប្តាហ៍ខាងមុខដើម្បីឈានទៅដំណាក់កាលបន្តបន្ទាប់សំដៅធានា«ការរំលាយនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើងលើកចុងក្រោយ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ