កូរ៉េខាងត្បូងស្នើឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងមីស៊ីល

(VOVWORLD) -ក្រុមមន្ត្រីចារកម្មកូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគលម្អិតលើការបាញ់បង្ហោះមីស៊ីលនេះ។ ទន្ទឹមនឹងនេះ កងទ័ពកូរ៉េខាងត្បូងកំពុងឃ្លាំមើលស្ថានភាពទាំងនេះផងដែរ។
កូរ៉េខាងត្បូងស្នើឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងមីស៊ីល - ảnh 1 ដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha (រូបថត៖ vnanet.vn)

នាថ្ងៃទី ៣១ ខែកក្កដា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានកោះហៅសម័យប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) សំដៅពិភាក្សាអំពីការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ នាព្រឹកព្រលឹមថ្ងៃដដែល។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យនៃវិមានប្រធានាធិបតី លោក Ko Min-jung បានមានប្រសាសន៍ថា“ នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ NSC អង្គប្រជុំនឹងផ្ដោតការពិភាក្សាលើការដែលកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលនិងស្ថានភាពសន្តិសុខនាបច្ចុប្បន្ននេះ។ ក្រុមមន្ត្រីចារកម្មកូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគលម្អិតលើការបាញ់បង្ហោះមីស៊ីលនេះ។ ទន្ទឹមនឹងនេះ កងទ័ពកូរ៉េខាងត្បូងកំពុងឃ្លាំមើលស្ថានភាពទាំងនេះផងដែរ។

នាថ្ងៃទី ៣១ ខេកក្កដា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានប្រកាសថា ការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺគ្មានផលប្រយោជន៍សម្រាប់ការខិតខំប្រឹងប្រែងក្នុងការបន្ធូរស្រាលភាពតានតឹងនៅលើឧបទ្វីបកូរ៉េឡើយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៅពេលលោកស្រីកំពុងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមវេទិកាតំបន់នោះ លោកស្រី Kang Kyung-wha បានលើកច្បាស់ថា៖

 “សកម្មភាពរបស់កូរ៉េខាងជើងមិនជួយកាត់បន្ថយភាពតានតឹងផ្នែកយោធាក៏ដូចជាជូយរក្សាកម្លាំងចលករសម្រាប់ការចរចាលុបបំបាត់នុយក្លេអ៊ែរឡើយ ខណៈដែលការចរចាទាំងនេះកំពុងស្ថិតក្នុងដំណើរការតភ្ជាប់ឡើងវិញ។ យើងខ្ញុំសង្កត់ធ្ងន់ថាសកម្មភាពទាំងនេះនេះចាំបាច់ត្រូវបញ្ឈប់ផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ