កូរ៉េខាងត្បូងស្នើឲ្យមានការស៊ើបអង្កេតពីបទមនុស្សឃាតចំពោះប្រមុខនិកាយសាសនា Shincheonji

(VOVWORLD) - អាជ្ញាធរប្រទេសកូរ៉េខាងត្បូង កំពុងស្នើឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឃាតកម្ម ចំពោះប្រមុខនិកាយសាសនា Shincheonji លោក Lee Man Hee ដោយចោទថាមេដឹកនាំនៃនិកាយនេះត្រូវតែទទួលខុសត្រូវចំពោះការមិនសហការក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 ដែលធ្វើឲ្យជំងឺនេះឆ្លងរាលដាលយ៉ាងធំទូលាយ។
កូរ៉េខាងត្បូងស្នើឲ្យមានការស៊ើបអង្កេតពីបទមនុស្សឃាតចំពោះប្រមុខនិកាយសាសនា Shincheonji - ảnh 1 ប្រមុខនិកាយសាសនា Shincheonji លោក Lee Man Hee (រូបថត ៖ Yonhap)

ករណីឆ្លងជំងឺរាតត្បាតជាង ៤.២០០ នាក់នៅប្រទេសកូរ៉េខាងត្បូង ភាគច្រើន   ទាក់ទងនឹងនិកាយនេះ ដែលត្រូវបាន លោក Lee Man Hee  បង្កើតឡើងនោះ។

អភិបាលទីក្រុងសេអ៊ូល លោកស្រី Park Won-soon បានឲ្យដឹងថា ប្រសិនបើលោក Lee Man Hee និងមេដឹកនាំដទៃទៀតរបស់និកាយនេះយល់ព្រមសហការនិងចាត់វិធានការការពារនិងបង្ការប្រកបដោយប្រសិទ្ធភាព នោះអាចជួយ សង្គ្រោះអាយុជីវិតរបស់មនុស្សជាច្រើនហើយ។

នាពេលថ្មីៗនេះទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានជូនដំណឹងថា លទ្ធផលនៃការធ្វើតេស្តរបស់ Lee Man Hee បានបង្ហាញពីភាពអវិជ្ជមានចំពោះវីរុស Sars - Cov-2 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ