(VOVWORLD) - វិមានប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃទី៦ ខែកុម្ភៈ បានស្វាគមន៍សេចក្ដីប្រកាសរបស់វ៉ាស៊ីនតោនដែលបញ្ជាក់លើកិច្ចប្រជុំកំពូលលើកទី២រវាងអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ)។
អ្នកនាំពាក្យវិធានប្រធានាធិបតីកូរ៉េខាងត្បូង Kim Eui-kyeom បានអោយដឹងថា កូរ៉េខាងត្បូងសង្ឃឹមថា អាមេរិកនិងស.ប.បកូរ៉េអាចសម្រេចបាននូវការរីកចម្រើនសំខាន់ៗនៅក្នុងជំនួបដែលគ្រោងនឹងប្រព្រឹត្តទៅនៅវៀតណាមនាពេលខាងមុខ៕