កូរ៉េខាងត្បូងស្វាគមន៍ការដែលស.ប.បកូរ៉េចូលរួមមហោស្រពកីឡាពិភពលោកសិសិររដូវ PyeongChang ២០១៨

កូរ៉េខាងត្បូងស្វាគមន៍ការដែលស.ប.បកូរ៉េចូលរួមមហោស្រពកីឡាពិភពលោកសិសិររដូវ PyeongChang ២០១៨ - ảnh 1
កីឡាករកីឡាការិនីស.ប.បកូរ៉េចូលរួមមហោស្រពកីឡាសិសិររដូវអាស៊ីលើកទី៨នៅជប៉ុន
(រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៣ មេសា អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាង
ត្បូងលោក Lee Duk-haeng ឲ្យដឹងថា សេអ៊ូលនឹងយល់ព្រមប្រសិនបើស.ប.បកូរ៉េមាន
គោលបំណងចូលរួមមហោស្រពកីឡាពិភពលោកសិសិររដូវឆ្នាំ២០១៨នៅស្រុក
Pyeongchang ខេត្ត Gangwon របស់កូរ៉េខាងត្បូង។លោក Lee Duk-haeng ឲ្យដឹងថា
អ.ស.បនិងប្រទេសជាច្រើនកំពុងដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ ប៉ុន្តែ មិនមាន
ការកំណត់អំពីបទហាមឃាត់ប្រទេសនេះចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិនោះ
ឡើយ។អ្នកនាំពាក្យរូបនេះក៏បានក្រើនរំលឹកថា ខែមេសាជាពេលវេលាដែល
ប្រព្រឹត្តិទៅព្រឹត្តិការណ៍នយោបាយមានទ្រង់ទ្រាយធំៗជាច្រើននៅប៉ែកខាងជើង
ដោយហេតុនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងដាស់តឿនឲ្យស.ប.បកូរ៉េមិនមានសកម្ម
ភាពបង្ករឿង ហេតុក៏ដូចជាខំប្រឹងប្រែងកែលំអទំនាក់ទំនងរវាងប្រទេសទាំងពីរ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ