កូរ៉េខាងត្បូងអំពាវនាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបោះបង់ចោលកម្មវិធីនុយគ្លេអ៉ែរ

កូរ៉េខាងត្បូងអំពាវនាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបោះបង់ចោលកម្មវិធីនុយគ្លេអ៉ែរ - ảnh 1
កូរ៉េខាងត្បូងអំពាវនាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ បោះបង់ចោលកម្មវិធីនុយគ្លេអ៉ែរ(TTXVN)

(VOV)_ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye នាថ្ងៃ​ទី ​៣​មិនា 
បានអំពាវនាវ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ​បោះបង់ចោល​កម្មវិធី​អភិវឌ្ឍន៍អាវុធនុយគ្លេអ៉ែរ ដើម្បីជំរុញល្បឿនដំណើការកសាងឧបទ្វីបកូរ៉េ​ឯកភាព ឡើងវិញយ៉ាងឆាប់ៗ។ ថ្លែងមតិក្នុងសន្និសីទថ្នាក់ដឹកនាំអន្តរជាតិ ​ប្រធានាធិបតី​Park
Geun Hye បានអះអាងថា៖ប្រទេសកូរ៉េទាំងពីរ​អាច​បើក​ចេញ​យុគ្គសម័យថ្មីដោយការ សម្របសម្រួល ប្រសិនបើព្យុងយ៉ាងលុប​ចោល​រាល់កម្មវិធីនុយគ្លេអ៉ែររបស់ខ្លួន  និង បង្កើនទំនុកទុកចិត្តរបស់សហគមន៍អន្តរ​ជាតិ ក៏ដូចជាជំរុញទំនាក់ទំនងអន្តរកូរ៉េដែរ។

          មុននេះ ក្នុងបទថ្លែងមតិ នាថ្ងៃទី៦ មករា កន្លងទៅ ប្រធានាធិបតី​ Park Geun Hye ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់​នៃការ​ឯកភាពឡើងវិញ ​និង​ចាត់​ទុកថា៖​ប្រការនេះនឹងនាំមកភាពសម្បូ​រ​រុងរឿង​សំរាប់ឧបទ្វីបកូរ៉េទាំងពីរ​ និង​ប្រទេសជិត
ខាងនានា។ បន្តនោះ នាថ្ងៃទី ២៥ ​កុម្ភះ ថ្លែងមតិក្នុងឱកាស១​ឆ្នាំ​កា​ន់​អំណាច 
ប្រធានាធិបតី​Park Geun Hye ​ក៏បានសន្យា​ថាខំប្រឹងប្រែងអស់​ពីកម្លាំង​កាយចិត្ត
ដើម្បីជំរុញ ដំណើរការកសាង​ឧបទ្វីបកូរ៉េឯកភាពឡើងវិញយ៉ាងឆាប់ៗដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ