កូរ៉េខាងត្បូងអំពាវនាវឱ្យ ស.ប.ប កូរ៉េ រៀបចំ “លំហសាកពិសោធរួមរស់ជាមួយគ្នា”

(VOVWORLD) - ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោករដ្ឋមន្រ្តី Lee In-Young នៅក្នុងសុន្ទរកថាបើកវេទិកាអន្តរជាតិ កាលពីថ្ងៃទី ៣០ ខែតុលានៅទីរួមខេត្តជាប់ព្រំដែន Cherwon ដោយពិភាក្សាអំពីវិធីប្រែក្លាយព្រំដែននេះទៅជាតំបន់សន្តិភាព។
កូរ៉េខាងត្បូងអំពាវនាវឱ្យ ស.ប.ប កូរ៉េ រៀបចំ “លំហសាកពិសោធរួមរស់ជាមួយគ្នា” - ảnh 1 តំបន់គ្មានយោធានៅព្រំដែនអន្តរកូរ៉េ។ (រូបភាព៖ AFP / Getty)

រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In- Young បានអំពាវនាវឱ្យ ស.ប.ព កូរ៉េ សហការគ្នាដើម្បីប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជា “លំហសាកពិសោធរួមរស់ជាមួយគ្នា”។ ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោករដ្ឋមន្រ្តី Lee In-Young នៅក្នុងសុន្ទរកថាបើកវេទិកាអន្តរជាតិ កាលពីថ្ងៃទី ៣០ ខែតុលានៅទីរួមខេត្តជាប់ព្រំដែន Cherwon ដោយពិភាក្សាអំពីវិធីប្រែក្លាយព្រំដែននេះទៅជាតំបន់សន្តិភាព។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី Lee In-Young ក៏បានអះអាងថានៅពេលដែលកូរ៉េខាងត្បូង និង ស.ប.ប កូរ៉េ សហការគ្នាតំបន់ DMZ អាចក្លាយជា“លំហសាកពិសោធរួមរស់ជាមួយគ្នា” ដែលវាអាច "ត្រូតពិនិត្យមើល»លើ    យថាទស្សន៍នៃសន្តិភាពនិងវិបុលភាពនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ