កូរ៉េខាងត្បូងអំពាវនាវឱ្យតភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Lee In-young កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា បានចាត់ទុកថា ការតភ្ជាប់ទំនាក់ទំនងឡើងវិញរវាងប្រទេសកូរ៉េទាំងពីរនឹងជាចំណុចចាប់ផ្ដើមក្នុងទំនាក់ទំនងអន្តរកូរ៉េ ដែលកំពុងតែជាប់គាំង។
រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Lee In-young (រូបថត៖ TTXVN) |
លោក Lee In-young បានថ្លែងដូច្នេះនៅក្នុងវេទិកាពិភាក្សាស្ដីពីរបៀបធ្វើប្រក្រតីភាពនៃបណ្តាញទំនាក់ទំនងរបស់ប្រទេសកូរ៉េទាំងពីរ ដែលត្រូវកាត់ផ្ដាច់តាំងពីពេលដែលកូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងនៅទីរួមស្រុកព្រំដែន Kaesong កាលពីខែមិថុនា ដើម្បីតបតវិញសកម្មភាពចែកខិតប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ឆ្លងកាត់ព្រំដែនពីភាគីកូរ៉េខាងត្បូង។ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានលើកសំណើរឱ្យបើកការិយាល័យតំណាងនៅទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងនៃប្រទេសទាំងពីរ ឬបើកការិយាល័យទំនាក់ទំនងមិនត្រឹមតែនៅ Kaesong ប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅតំបន់ផ្សេងៗទៀត រួមមាន Sinuiju Rajin និង Sonbong ផងដែរ៕