កូរ៉េខាងត្បូងអំពាវនាវឲ្យកូរ៉េខាងជើងបញ្ចប់ការអភិវឌ្ឍន៍នុយក្លេអ៊ែរ
|
កូរ៉េខាងត្បូងអំពាវនាវឲ្យកូរ៉េខាងជើងបញ្ចប់ការអភិវឌ្ឍន៍នុយក្លេអ៊ែរ (VNA) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មាន Yonhap បានផ្សាយព័ត៌មានថា៖ នាថ្ងៃទី
១៥ សីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានរំលឹក
ឡើងវិញនូវការអំពាវនាវប្រទេសកូរ៉េខាងជើងបញ្ឈប់ភ្លាមមួយរំពិចកម្មវិធីនុយ
ក្លេអ៊ែរនិងការគំរាមកំហែងបង្ករឿងហេតុ ព្រមទាំង អះអាងថា៖ រាល់ទង្វើ
អំនួតកំលាំងរបស់ព្យុងយ៉ាងនឹងកាន់តែធ្វើឲ្យស្ថានភាពឯតោនិងសេដ្ឋកិច្ច
អាក្រក់ទៅៗ។ ទន្ទឹមនឹងនោះ លោកស្រី Park Geun-hye ក៏បានឡើងសម្លេង
ការពារ ផែនការដាក់ពង្រាយប្រព័ន្ធកាំជ្រួចរយៈកំពស់ខ្ពស់ដំណាក់កាលចុង
ក្រោយ (THAAD) របស់អាមេរិកប្រចាំនៅកូរ៉េខាងត្បូងហើយបញ្ជាក់ថា៖ នេះ
គឺជាវិធានការណ៍ការពារប្រទេសជាតិចំពោះមុខទង្វើបង្ករឿងហេតុរបស់ព្យុង
យ៉ាង ព្រមតាំង សង្កត់ធ្ងន់ថា៖ កុំឲ្យនយោបាយភាវូបនីយកម្មផែនការពោល
ខាងលើ។ ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងត្បូងមានគោលបំណងថា៖ ប្រទេសកូ
រ៉េខាងជើងនឹងក្លាយទៅជាសមាជិកធម្មតារបស់សហគមន៍អន្តរជាតិប្រតិ
បត្តិតាមបណ្ដាសិទ្ធិរបស់មនុស្សលោក ក៏ដូចជា ភារកិច្ចនិងបទដ្ឋានអន្តរជាតិ
ផងដែរ៕