កូរ៉េខាងត្បូងអំពាវនាវឲ្យមានការចរចាជាមួយកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ៣ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននិយាយថា លោកនឹងបន្តខិតខំប្រឹងប្រែងរហូតដល់ចុងបញ្ចប់នៃអាណត្តិ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ ហើយបានអំពាវនាវឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង។

នៅក្នុងសុន្ទរកថាអំណរឆ្នាំថ្មីចុងក្រោយក្នុងតំណែងជាប្រធានាធិបតីរបស់ខ្លួន លោក Moon Jae-in បានទទួលស្គាល់ថា កូរ៉េខាងត្បូងនៅតែឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយមួយដើម្បីឆ្ពោះទៅរកការកែលម្អទំនាក់ទំនងអន្តរកូរ៉េ ទោះបីជាមានសមិទ្ធផលជាច្រើនសម្រេចបានក្នុងអំឡុងពេលអាណត្តិប្រាំឆ្នាំរបស់លោកក៏ដោយ។ លោក Moon Jae-in បានសង្កត់ធ្ងន់ថា ប្រសិនបើទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាងចាប់ផ្តើមកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការឡើងវិញ សហគមន៍អន្តរជាតិនឹងចូលរួមជួយជ្រោមជ្រែងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ