កូរ៉េខាងត្បូងអំពាវនាវឲ្យអន្តរជាតិសហការគ្នាបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ

(VOVWORLD) - ថ្ងៃទី១៨ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមកម្លាំងដើម្បីស្វែងរកដំណោះស្រាយរារាំងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្នុងសន្តិភាព ព្រមទាំងសង្កត់ធ្ងន់ទៅលើសារ សំខាន់នៃការអនុវត្តបទដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាអ.ស.ប សំដៅនាំ ព្យុងយ៉ាងវិលត្រឡប់ទៅតុចរចារឡើងវិញផងដែរ។
កូរ៉េខាងត្បូងអំពាវនាវឲ្យអន្តរជាតិសហការគ្នាបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ AFP/TTXVN)


(VOVworld) - នាថ្ងៃទី១៨ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមកម្លាំងដើម្បីស្វែងរកដំណោះស្រាយរារាំងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្នុងសន្តិភាព ព្រមទាំងសង្កត់ធ្ងន់ទៅលើសារ សំខាន់នៃការអនុវត្តបទដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាអ.ស.ប សំដៅនាំ ព្យុងយ៉ាងវិលត្រឡប់ទៅតុចរចារឡើងវិញផងដែរ។ សេចក្ដីអំពាវនាវឲ្យនេះត្រូវ បានធ្វើឡើងក្នុងជំនួបរវាងប្រធានាធិបតីលោក Moon Jae-in និងអគ្គលេខាធិការ អ.ស.បលោក Antonio Guterres នៅទីក្រុងញូវយ៉ក់របស់អាមេរិក។ នៅជំនួបនេះ ដែរ ប្រធានាធិបតីលោក Moon Jae-in ក៏បានស្នើឲ្យអគ្គលេខាធិការលោក Guterres ជួយដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងឲ្យដាច់ស្រេច ហើយធានាសន្តិភាពនិងស្ថិរភាពសំរាប់តំបន់។ ក្នុងពេលនោះ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis បាន និយាយដៀងដងអំពីវិធានការយោធាចំពោះកូរ៉េខាងជើង។ តាមនោះអាចជួយ កូរ៉េខាងត្បូងជៀសវាងការវាយប្រហារតបតវិញ ប៉ុន្តែលោក Mattis បដិសេធបក ស្រាយបន្ថែមអំពីវិធានការនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ