កូរ៉េខាងត្បូងអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធការពារអាកាសមានទ្រង់ទ្រាយធំ

កូរ៉េខាងត្បូងអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធការពារអាកាសមានទ្រង់ទ្រាយធំ - ảnh 1
កូរ៉េខាងត្បូងអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធការពារអាកាសមានទ្រង់ទ្រាយធំ (airforce-technology.com)


        Vovworld-នាថ្ងៃទី១០មេសា កូរ៉េខាងត្បូងនិងអាមេរិកបានចាប់ផ្ដើមការ​ធ្វើ​សមយុទ្ធលើដែនអាកាសមានទ្រង់ទ្រាយធំមានឈ្មោះថា “Max Thunder” សំដៅ​បង្កើនលទ្ធភាពសហការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ។

        ការធ្វើសមយុទ្ធត្រូវបានរៀបចំ២លើកក្នុងមួយឆ្នាំ នឹងអូសបន្លាយដល់ថ្ងៃទី​២៥មេសាជាមួយការចូលរួមរបស់យន្តហោះជាង១០០គ្រឿងនិងទាហានចំនួន​១៤០០នាក់នៃប្រទេសទាំងពីរ។

        នាបច្ចុប្បន្ន កូរ៉េខាងត្បូងនិងអាមេរិកកំពុងដំណើរការសមយុទ្ធប្រចាំឆ្នាំ​ចំនួន​
២ទៀត មានឈ្មោះ “Key Resolve” និង “Foal Eagle” សំដៅវាយតំលៃ​លទ្ធភាព
ការពារខ្លួនឯងកលយុទ្ធ។​ការធ្វើសមយុទ្ធចំនួន២នេះនឹងអូសបន្លាយពី​ចុង​ខែកុម្ភៈ
ដល់ថ្ងៃទី១៨មេសាខាងមុខ។

        បណ្ដាការធ្វើសមយុទ្ធរបស់កងទ័ពកូរ៉េខាងត្បូងនិងអាមេរិកបានប្រព្រឹត្តទៅ
ក្នុងកាលៈទេសៈដែលឧបទ្វីបកូរ៉េមានភាពតានតឹង។ សាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េបានដំណើរការបាញ់កាំជ្រួចរយៈខ្លីជាបន្តបន្ទាប់និងបាញ់កាំជ្រួច
រយៈមធ្យមនាថ្ងៃទី២៦មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ