កូរ៉េខាងត្បូងអះអាងថា នឹងមិនបញ្ច្រាសកិច្ចព្រមព្រៀង THAAD ជាមួយអាមេរិក
(VOVWORLD) - នាថ្ងៃទី៣១ ឧសភា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in អះអាងថា ការស៊ើបអង្កេតនាបច្ចុប្បន្នអំពីការដែលអាមេរិកបញ្ជូនបន្ថែមផ្នែក នានានៃប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) ចូលក្នុងដែនដីកូរ៉េខាងត្បូង គឺមិនសំដៅបញ្ច្រាសកិច្ចព្រមព្រៀងរវាងប្រទេសទាំង ពីរលើបញ្ហានេះទេ។
កុងតឺន័រផ្ទុកឧបករណ៍ប្រព័ន្ធ THAAD នៅ Seongju កូរ៉េខាងត្បូងកាលពីថ្ងៃទី៣០ ឧសភា (រូបថត៖Yonhap/TTXVN) |
(VOVworld) - នាថ្ងៃទី៣១ ឧសភា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in អះអាងថា ការស៊ើបអង្កេតនាបច្ចុប្បន្នអំពីការដែលអាមេរិកបញ្ជូនបន្ថែមផ្នែក នានានៃប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) ចូលក្នុងដែនដីកូរ៉េខាងត្បូង គឺមិនសំដៅបញ្ច្រាសកិច្ចព្រមព្រៀងរវាងប្រទេសទាំង ពីរលើបញ្ហានេះទេ។ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េ ខាងត្បូងលោក Park Soo-hyun ឲ្យដឹងថា ក្នុងជំនួបសន្ទនាជាមួយព្រឹទ្ធសមាជិក អាមេរិកលោក Dick Durbin ដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងសេអ៊ូលនោះ ប្រធានា ធិបតីលោក Moon Jae-in បានលើកច្បាស់ថា ប្រទេសនេះបន្តអនុញ្ញាត្តិ ឲ្យប្រព័ន្ធ THAAD ត្រូវបានដំណើរការនៅទីនេះតាមបែបបទរបស់កូរ៉េខាងត្បូង។នៅជំនួបនេះដែរ ប្រធានាធិបតីលោក Moon Jae-in បានអះអាងថា លោកមិន មើលស្រាលកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្ដីពី THAAD បើទោះបីនេះជាកិច្ច ព្រមព្រៀងរបស់រដ្ឋាភិបាលមុននេះក្ដី៕