កូរ៉េខាងត្រូវនិងអាមេរិកអះអាងនូវការខំប្រឹងប្រែងជំរុញវិធានការសន្តិភាពក្នុងបញ្ហា ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ២៦ តុលា ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូងប្រចាំនៅអាមេរិក លោក Cho – Yoon-je បានអះអាងនូវកិច្ចសន្យាខ្លាំងក្លារបស់ Seoul ចំពោះការប្រើ ប្រាស់វិធានការសន្តិភាពដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ព្រមទាំង សង្កត់ធ្ងន់ទៀតនូវសារសំខាន់ពិសេសនៃការពិគ្រោះយោបល់ស្អិតរមួតជា មួយអាមេរិកក្នុងដំណើរនេះ។
កូរ៉េខាងត្រូវនិងអាមេរិកអះអាងនូវការខំប្រឹងប្រែងជំរុញវិធានការសន្តិភាពក្នុងបញ្ហា ស.ប.ប.ក.  - ảnh 1 កូរ៉េខាងត្រូវនិងអាមេរិកអះអាងនូវការខំប្រឹងប្រែងជំរុញវិធានការសន្តិភាពក្នុងបញ្ហា ស.ប.ប.ក. 

(VOVworld) – នាថ្ងៃទី ២៦ តុលា ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូងប្រចាំនៅអាមេរិក លោក Cho – Yoon-je បានអះអាងនូវកិច្ចសន្យាខ្លាំងក្លារបស់ Seoul ចំពោះការប្រើ ប្រាស់វិធានការសន្តិភាពដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ព្រមទាំង សង្កត់ធ្ងន់ទៀតនូវសារសំខាន់ពិសេសនៃការពិគ្រោះយោបល់ស្អិតរមួតជា មួយអាមេរិកក្នុងដំណើរនេះ។ ថ្លែងមតិនៅសន្និសីទកាសែតមុនពេលទៅអាមេរិក ត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចនៅកូរ៉េរខាងត្បូងរបស់ប្រធានាធិបតីលោក Donald Trump នាខែវិច្ឆិកាខាងមុខ ឯកអគ្គរដ្ឋទូត Cho – Yoon-je បានលើកច្បាស់ថា៖ គោលជំហររឹងមាំរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺស្វែងរកដោះស្រាយសន្តិភាពសំរាប់បញ្ហាកូរ៉េខាងជើង។ នេះក៏ជាគោលជំហរមុនក៏ដូចជាក្រោយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ផងដែរ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក James Mattis ក៏បានអះអាងថា៖ សហគមន៍អន្តរជាតិនិយាយរួមនិងអាមេរិកនិយាយដោយឡែកកំពុងខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាពសំរាប់វិបត្តិនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ សេចក្តីប្រកាសនេះត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិកនាំចេញក្នុងដំណើរទស្សនកិច្ចនៅថៃបន្ទាប់ពីការចូលរួមសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅហ្វីលីពីននាថ្ងៃទី ២៥ តុលា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ