ការខ្វែងគំនិតគ្នាក្នុងការចរចាពាណិជ្ជកម្មរវាង EU និងអង់គ្លេស
(VOVWORLD) - ក្រុមអ្នកចរចារបស់របស់សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស កាលពីថ្ងៃទី ៤ ខែវិច្ឆិកាបាន ព្រមានថាការខ្វែងគំនិតគ្នារវាងភាគីទាំងពីរនៅតែធំធេងណាស់។នាបច្ចុប្បន្ន នៅសល់ត្រឹមតែ ២ សប្តាហ៍ មុនពេលកំណត់សម្រាប់កិច្ចព្រមព្រៀងមួយ ប៉ុន្តែចក្រភពអង់គ្លេសនិង EU នៅតែស្វែងគំនិតគ្នាក្នុងបញ្ហាចំនួន ៣ ដែលបានរារាំងការចរចា ដែលបានចាប់ផ្ដើមកាលពី ៨ ខែមុន។
ប្រភព៖ Euractiv |
នោះគឺការអភិក្រមជាមួយដែនសមុទ្រនេសាទត្រីរបស់អង់គ្លេស ទីលានលេងប្រកបដោយសមភាពសម្រាប់អាជីវកម្ម និងអភិបាលកិច្ចការអនុវត្តកិច្ចព្រមព្រៀង Brexit។ ប្រធានក្រុមចរចា EU លោក Michel Barnie បានឲ្យដឹងថា លក្ខខ័ណ្ឌខាងលើគឺចាំបាច់ណាស់សម្រាប់ទំនាក់ទំនងដៃគូសេដ្ឋកិច្ច។ លោកបន្តថា បើទោះបី EU បានខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែភាពខុសគ្នានេះនៅតែមាន។ មុននេះ លោក Barnierបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតចំនួន ២៧ ប្រទេស ដែលជាសមាជិក EU ថា អង់គ្លេសកំពុងប្រតិបត្តិការយ៉ាងយឺតយ៉ាវ ដោយបដិសេធមិនធ្វើសម្បទានលើបញ្ហាខាងលើឡើយ។ ក្នុងពេលនោះ ប្រធានក្រុមចរចារបស់អង់គ្លេស លោក David Frost បានឲ្យដឹងថា ភាគីទាំងពីរនឹងបន្តធ្វើការ ដើម្បីស្វែងរកដំណោះស្រាយ ដើម្បីធានាអធិបតេយ្យភាពរបស់ទីក្រុងឡុងដ៏៕