ការខ្វែងគំនិតផ្ទៃក្នុងជុំវិញបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីន


ការខ្វែងគំនិតផ្ទៃក្នុងជុំវិញបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីន - ảnh 1
ការខ្វែងគំនិតផ្ទៃក្នុងជុំវិញបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីន (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ មិនា នៅជំនួបជាមួយជនអាមេរិកមានកំណើតហ្ស៊ីបនៅ
រដ្ឋធានីវ៉ាស៊ីនតោនប្រធានខុទ្ទកាល័យសេតវិមាន លោក Dennis McDonough បានអះអាងជាថ្មីម្តងទៀតនូវការផ្តួចផ្តើមគំនិតរបស់រដ្ឋអំណាចនៃប្រធានាធិបតី
អាមេរិក លោក Barack Obama គឺអនុវត្តនូវគោលដៅបង្កើតរដ្ឋហ្ស៊ីបនិងប៉ាឡេស្ទីន
សន្តិភាពជាមួយគ្នា។ តំណាងសេតវិមានរូបនេះបានឲ្យដឹងថែមទៀតថា៖ ក្នុងរយៈ
ពេលច្រើនឆ្នាំ កន្លងទៅ រដ្ឋអំណាច Barack Obama បានខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តរបស់ខ្លួនដើម្បីអនុវត្តគោលដៅនេះដោយសារនេះគឺជាវិធានការណ៍ល្អ
បំផុតដែលនាំមកនូវរួមរស់ឲ្យតំបន់មជ្ឈឹមបូរព៌ារ។ ប្រធានខុទ្ទកាល័យសេតិវិមាន
បានចាត់ទុកថា៖ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានបដិសេធចូលរួមបណ្ដាការចរចារស្តីអំពីការបង្កើតរដ្ឋប៉ាឡេស្ទីន
ឯករាជគឺផ្ទុយទៅនឹងការផ្តួចផ្តើមគំនិតរបស់អាមេរិក។ លោក McDonough ក៏បាន
រំលឹកឡើងវិញគោលជំហររបស់អាមេរិកក្នុងការប្រឆាំងជំទាស់ផែនការកសាង
ទីប្រជុំជនហ្ស៊ីបនៅបណ្ដាតំបន់ដែនរបស់ប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់
កាប់ជាបណ្តោះអាសន្ន។

ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី ២២ មិនា ថ្លែងមតិ លើកាណាល់ទូរទស្សន៍
ព្រឹទ្ធសមាជិកអាមេរិក លោក John McCain បានប្រកាសថា៖ ក្នុងករណីរដ្ឋអំណាច
របស់លោក Barack Obama គាំទ្រសេចក្តីសម្រេចចិត្តមួយអំពីការបង្កើតរដ្ឋ
ប៉ាឡេស្ទីនឯករាជមួយរបស់ អ.ស.ប. នោះគឺ រដ្ឋសភាអាមេរិកនឹងពិនិត្យមើល
ការផ្តល់ហិរញ្ញវត្ថុសំរាប់សកម្ម ភាពនៃ អ.ស.ប. ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ