ការគាំពារពលរដ្ឋក្នុងបរិបទនៃរីករាលដាលជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ជាពិសេសនាឆ្នាំ ២០២០ នៅពេលដែល ជំងឺរាតត្បាតកូវីដ ១៩ ឆ្លងរាលដាលលើទូទាំងពិភពលោក តម្រូវនៃកិច្ចគាំពារពលរដ្ឋត្រូវបានឡើងដល់កម្រិតថ្មី។
ការគាំពារពលរដ្ឋក្នុងបរិបទនៃរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ - ảnh 1អនុរដ្ឋមន្រ្តីការបរទេស លោក To Anh Dung 

នៅក្នុងអត្ថបទសរសេរនៅមុនចូលឆ្នាំថ្មីប្រពៃណី ២០២១ អនុរដ្ឋមន្រ្តីការបរទេស លោក To Anh Dung បានឲ្យដឹងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនវៀតណាមដែលចេញទៅក្រៅប្រទេស មានការ កើនឡើងឥតឈប់ឈរ ដែលដាក់ចេញនូវបញ្ហាលំបាក និងបញ្ហាប្រ ឈមជាច្រើនសម្រាប់កិច្ចការគាំពារពលរដ្ឋ។ ជាពិសេសនាឆ្នាំ ២០២០ នៅពេលដែល ជំងឺរាតត្បាតកូវីដ ១៩ ឆ្លងរាលដាលលើទូទាំងពិភពលោក តម្រូវនៃកិច្ចគាំពារពលរដ្ឋត្រូវបានឡើងដល់កម្រិតថ្មី ហើយវៀតណាមបានជួយដល់ពលរដ្ឋវៀតណាមរាប់ពាន់នាក់រស់នៅក្រៅប្រទេស ឱ្យមានស្ថេរភាពជីវភាពរស់នៅ ការពារអាយុជីវិត ទ្រព្យសម្បត្តិ សិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

អាចនិយាយបានថា ការងារគាំពារពលរដ្ឋក្នុងស្ថានភាពវិបត្តិជំងឺរាតត្បាតគឺមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ ខណៈពេលដែលប្រភពកម្លាំងក្នុងប្រទេសនៅមានកំហិត ហើយតម្រូវការអំពីការបង្ការនិង ទប់ស្កាត់ជំងឺរាតត្បាតទាមទារឲ្យមានភាពប្រុងប្រយ័ត្នប្រកបដោយសុវត្ថិភាព។

អនុរដ្ឋមន្រ្តី To Anh Dung បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ ការងារបញ្ចូនពលរដ្ឋដែលត្រូវជាប់គាំងនៅបរទេស នឹងត្រូវបានពង្រឹង ដោយព្យាយាមបំពេញនូវសេចក្តីប្រាថ្នាជាអតិបរមារបស់ប្រជាពលរដ្ឋ ឈរ លើមូលដ្ឋានសមស្របទៅនឹងស្ថានភាពបង្ការទប់ស្កាត់ជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាការធានានូវសមត្ថភាពបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ